ប្រធានាធិបតីអាមេរិកបានប្រកាសផ្អាកការដំឡើងពន្ធលើទំនិញរបស់ចិន

(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា លោកនឹងផ្អាកការដំឡើងពន្ធលើទំនិញរបស់ចិនដោយមានតម្លៃសរុបជាង ២០០ ពាន់លានដុល្លារអាមេរិក ដែលគ្រោងនឹងអនុវត្តនាថ្ងៃទី ១ ខែមីនា ខាងមុខ ដោយសារតែមាន "សញ្ញារីកចម្រើនគួរឲ្យកត់សម្គាល់" នៅក្នុងកិច្ចចរចាពាណិជ្ជកម្មរវាងអាមេរិក និងចិននៅចុងសប្តាហ៍នេះ។
ប្រធានាធិបតីអាមេរិកបានប្រកាសផ្អាកការដំឡើងពន្ធលើទំនិញរបស់ចិន - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump

នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីអាមេរិក លោក Donald Trump មានប្រសាសន៍ថា លោកនឹងមានផែនការរៀបចំកិច្ចប្រជុំកំពូលជាមួយប្រធានរដ្ឋចិន លោក Xi Jinping នៅរមណីយដ្ឋានលំហែកាយ Mar-a-Lago  រដ្ឋ Florida សំដៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ នៅពេលដែលថ្នាក់ដឹកនាំទាំងពីរ នេះគិតថា ភាគីទាំងពីរសុទ្ធតែសម្រេចបាននូវវឌ្ឍនភាពយ៉ាងវិជ្ជមានផងដែរ។  គួរបញ្ជាក់ថា កិច្ចចរចាពាណិជ្ជកម្មរវាងអាមេរិក និងចិននៅទីក្រុងវ៉ាស៊ីនតោនលើកនេះ គឺជាកិច្ចចរចាលើកទី ៤ ចាប់តាំងពីថ្នាក់ដឹកនាំនៃប្រទេសមានខឿនសេដ្ឋកិច្ចធំបផុតទាំង ២ នៅលើពិភពលោកនេះ បានឯកភាពគ្នា«ផ្អាកសង្គ្រាមពាណិជ្ជកម្ម» ក្នុងរយៈពេល ៩០ ថ្ងៃ គិតត្រឹមដល់ថ្ងៃទី១ ខែមីនាខាងមុខ។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងរវាង ប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានរដ្ឋចិន លោក Xi Jinping នៅក្នុងប្រទេសអាហ្សង់ទីន កាលពីខែវិច្ឆិកាឆ្នាំ២០១៨ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ