ប្រធានាធិបតីអាមេរិកបានព្រមានចិនមិនបានប្រើកម្លាំងនៅសមុទ្រខាងកើតឡើយ

         

ប្រធានាធិបតីអាមេរិកបានព្រមានចិនមិនបានប្រើកម្លាំងនៅសមុទ្រខាងកើតឡើយ - ảnh 1
​ប្រធានាធិបតីអាមេរិក​ លោក Barack Obama

 (VOV)_ថ្លែងមតិនៅក្នុងជំនួបប្រាស្រ័យជាមួយបណ្ដាថ្នាក់ដឹកនាំវ័យក្មេង​អាស៊ីអា
គ្នេយ៍ នៅសេតវិមាន នាព្រឹកថ្ងៃទី២ មិថុនា ​ប្រធានាធិបតីអាមេរិក​ លោក Barack
Obama បានឡើងសម្លេងព្រមានចិន មិនបានប្រើកម្លាំងដើម្បី​អនុវត្ត​សំណូមពរនៅ
សមុទ្រខាងកើតឡើយ​។ ចំពោះទង្វើផ្លាស់ប្តូរ​ភាពដើមនៅ​សមុទ្រ​ខាងកើតរបស់ចិន
 លោក Barack Obama បានអះអាងថា៖​អាមេរិក​មិនទាមទារ​អធិបតេយ្យភាពនៅតំ
បន់នេះទេ ប៉ុន្តែត្រូវប្រកាន់ភ្ជាប់ទំនូលខុសត្រូវ​ធានាថា៖ ​រាល់ជំលោះ ត្រូវដោះ
ស្រាយដោយសន្តិវិធី និងសមស្របជាមយយបទដ្ឋាន​អន្តរជាតិនានា៖

“ សកម្មភាពកែប្រែស្ថានភាព​ដី និងបង្ករឿងហេតុនៅសមុទ្រខាងកើត សុទ្ធតែមាន​
ប្រតិកម្មផ្ទុយទៅវិញ។ ដោយតួនាទីជាប្រទេសមហាអំណាច នៅអាស៊ី-ប៉ាស៊ីហ្វីក​ 
​អាមេរិកគាំទ្រប្រទេសនានា បង្កើតនិងអនុវត្តគោលការណ៍ និងច្បាប់ ដើម្បី​រក្សារកំ
ណើន ការអភិវឌ្ឍន៍ សម្បូរធូធារនៅក្នុងតំបន់។”

ប្រធានាធិបតីអាអាមេរិក ក៏បានសង្កត់ធ្ងន់ថា៖ ភាពតានតឹងរវាងប្រទេស​អា
ស៊ានមួយចំនួនជាមួយចិន និងរវាងអាមេរិក និងចិន សុទ្ធតែទាក់ទិនដល់​បញ្ហា
សមុទ្រខាងកើត ហើយព្រមានចិនថា៖ មិនបានប្រើកម្លាំងសម្ពាធទៅ​លើប្រទេស
ផ្សេងៗដែរ៕   ​

ប្រតិកម្មទៅវិញ

ផ្សេងៗ