ប្រធានាធិបតីអាមេរិកបានព្រមានបណ្តាប្រទេសសម្ព័ន្ធមិត្តឆ្លង់កាត់មហាសមុទ្រអាត្លង់ទិក

(VOVWORLD) -ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថាបណ្តាប្រទេស សមាជិកនៅសេសសល់ក្នុងអង្គការសន្ធិសញ្ញាមហាសមុទ្រអាត្លង់ទិចខាងជើង (NATO) មិនបានប្រព្រឹត្តដោយយុត្តិធម៌ជាមួយអាមេរិកឡើយ ហើយទីក្រុងវ៉ាស៊ីន តោននឹងត្រូវធ្វើប្រការអ្វីមួយដើម្បីកែប្រែរឿងនេះ។
ប្រធានាធិបតីអាមេរិកបានព្រមានបណ្តាប្រទេសសម្ព័ន្ធមិត្តឆ្លង់កាត់មហាសមុទ្រអាត្លង់ទិក - ảnh 1 ប្រធានាធិបតីអាមេរិកបានព្រមានបណ្តាប្រទេសសម្ព័ន្ធមិត្តឆ្លង់កាត់មហាសមុទ្រ អាត្លង់ទិក

សេចក្តីប្រកាសនេះត្រូវបានលើកឡើងមុនពេល លោក Donald Trump អញ្ជើញ ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូល NATO ដែលបានប្រព្រឹត្តទៅនៅ ប្រទេស ប៊ែលហ្សិកពីថ្ងៃទី១១ដល់១២ខែកក្កដា។ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន នាថ្ងៃទី ១០ ខែកក្កដា លោក Donald Trump បានឲ្យដឹងថាអាមេរិក នឹង មិនទុកឲ្យសហភាពអ៊ឺរ៉ុបកាត់មុខកាត់មាត់ឡើតរួមទាំងបណ្តាប្រទេសមិនផ្តល់ ការគាំទ្រចាំបាច់ដល់សម្ព័ន្ធភាពឆ្លងកាត់មហាសមុទ្រអាត្លង់ទិកក៏ដូជជាទាញយកប្រយោជន៍ពីអាមេរិកក្នុងទំនាក់ទំនងពាណិជ្ជកម្ម។ លើសពីនេះទៅទៀត លោក Trump ក៏បានរំឭកឡើងវិញអំពីតួលេខនៃឱនភាពពាណិជ្ជកម្មចំនួន ១៥១ ពាន់ លានដុល្លារអាមេរិករវាងអាមេរិកនិងអឺរ៉ុប ហេតុដូច្នេះហើយការដែលអាមេរិក មានទំនាក់ទំនងជិតស្និទជាមួយរុស្ស៊ីចិនឬជាមួយបណ្តាប្រទេសដទៃទៀតគឺជាប្រការដ៏ល្អប្រសើរ នោះមិនមែនជា រឿងអាក្រក់នៅឡើយទេ "៕

ប្រតិកម្មទៅវិញ

ផ្សេងៗ