ប្រធានាធិបតីអាមេរិកបានលុបចោលជាផ្លូវចំពោះផែនការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos
(VOVWORLD) - នាថ្ងៃទី ១៧ ខែមករា អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានលុបចោលផែនការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស (DAVOS) ប្រទេសស្វីសនៅសប្តាហ៍ក្រោយ ដោយសារតែមិនបានដោះស្រាយស្ថានភាពបិទទ្វារមួយផ្នែករបស់រដ្ឋាភិបាលនិងជម្លោះជាមួយរដ្ឋសភា។
ប្រធានាធិបតីអាមេរិក លោក Donald Trump |
លោកស្រី Sarah Sanders បានលើកច្បាស់ថា៖ «បន្ទាប់ពីពិចារណាលើពលករអាមេរិកចំនួន 800.000 នាក់ដែលមិនបានបើកប្រាក់ខែ និងដើម្បីធានាថាក្រុមបុគ្គលិកអាចផ្តល់ការគាំទ្រជាចាំបាច់នោះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានលុបចោលផែនការចូលរួមរវេទិកា WEF នៅទីក្រុងដាវ៉ូស។ មុននេះ លោក Donald Trump បានប្រកាសថា លោកនឹងមិនចូលរួមវេទិកា WEF ក្នុងឆ្នាំនេះនៅប្រទេសស្វ៊ីស ប្រសិនបើប្រទេសនេះមិនបានដោះស្រាយស្ថានភាពដែលរដ្ឋាភិបាលបានបិទទ្វារមួយផ្នែកដោយសារតែជម្លោះពាក់ព័ន្ធនឹងជញ្ជាំងព្រំដែនរវាងអាមេរិកនិងម៉ិកស៊ិក៕