ប្រធានាធិបតីអាមេរិកបានវាយតម្លៃសកម្មចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយកូរ៉េខាងជើងនិងចិន

(VOVWORLD) - នាថ្ងៃទី ៣ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក Donald Trump បានលើកឡើងថា លោកឃើញថា មានឱកាសដ៏ល្អមួយដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ជាមួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លើការរំសាយអាវុធនុយក្លេអ៊ែរនិងជាមួយចិនលើបញ្ហាពាណិជ្ជកម្ម។ 
ប្រធានាធិបតីអាមេរិកបានវាយតម្លៃសកម្មចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយកូរ៉េខាងជើងនិងចិន - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump 

លោក Donald Trump បាននិយាយថា អាមេរិកនិងកូរ៉េខាងជើង បានព្រមព្រៀងអំពីពេលវេលានិងទីកន្លែងដើម្បីរៀបចំកិច្ចប្រជុំកំពូលលើកទី ២ រវាងលោកជាមួយថ្នាក់ដឹកនាំ គីមជុងអ៊ុន ហើយនឹងប្រកាសនៅមុនឬក្នុងអំឡុងពេលដែលលោកបានថ្លែងសារសហព័ន្ធនៅថ្ងៃទី ៥ ខែកុម្ភៈខាងមុខ។

ក្នុងពេលជាមួយគ្នានោះ វង់ចរចារពាណិជ្ជកម្មកម្រិតខ្ពស់ រវាងសហរដ្ឋអាមេរិកនិង ចិន ក៏បាននាំមកនូវលទ្ធផលវិជ្ជមានផងដែរ។ ការបើកជំហរកិច្ចប្រជុំកំពូលនាពេលអនាគតមួយរវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតី ចិនលោក Xi Jinping ក៏អាចនឹងប្រារព្ធនៅខែកុម្ភៈនេះតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ