ប្រធានាធិបតីអាមេរិកបានស្នើឱ្យ FED កាត់បន្ថយអត្រាការប្រាក់
(VOVWORLD) -មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថាទង្វើរបស់ម្ចាស់សេតវិមានកាលពីសប្តាហ៍មុន ដោយតម្លើងពន្ធ ១០% លើបរិមាណទំនិញនាំចូលពីចិន ដែលមានតម្លៃ ៣០០ ពាន់លានដុល្លារអាមេរិក គឺអាចបង្ខំឱ្យ FED កាត់បន្ថយអត្រាការប្រាក់ច្រើនជាងការរំពឹងទុក ដើម្បីការពារខឿនសេដ្ឋកិច្ច។
ទីស្នាក់ការ FED នៅទីក្រុង Washington D.C សហរដ្ឋអាមេរិក (រូបថត៖ AFP / VNA) |
នាថ្ងៃទី ៧ ខែសីហា ប្រធានាធិបតីអាមេរិក លោក Donald Trump បានស្នើឲ្យធនាគារកណ្ដាល (FED) ត្រូវកាត់បន្ថយអត្រាការប្រាក់ជាមូលដ្ឋាន "ដ៏ខ្លាំងក្លាជាង និងឆាប់រហ័សជាង" ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេសនេះជាមួយប្រទេសដទៃទៀត។
ក្នុងរយៈពេលជាច្រើនខែកន្លងទៅ លោក Donald Trump បានអំពាវនាវ FED កាត់បន្ថយអត្រាការប្រាក់ដើម្បីជួយឧបត្ថម្ភសេដ្ឋកិច្ច។ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថាទង្វើរបស់ម្ចាស់សេតវិមានកាលពីសប្តាហ៍មុន ដោយតម្លើងពន្ធ ១០% លើបរិមាណទំនិញនាំចូលពីចិន ដែលមានតម្លៃ ៣០០ ពាន់លានដុល្លារអាមេរិក គឺអាចបង្ខំឱ្យ FED កាត់បន្ថយអត្រាការប្រាក់ច្រើនជាងការរំពឹងទុក ដើម្បីការពារខឿនសេដ្ឋកិច្ច។
ស្ដីពីបញ្ហានេះ កាលពីថ្ងៃទី ៦ ខែសីហា ទីប្រឹក្សាពាណិជ្ជកម្មអាមេរិកលោក Peter Navarroc ក៏បានចាត់ទុកថា FED គប្បីកាត់បន្ថយអត្រាការប្រាក់ជាមូលដ្ឋានឲ្យបានខ្លាំងក្លា ដើម្បីសមស្របនឹងខឿនសេដ្ឋកិច្ចផ្សេងៗទៀតផងដែរ៕