ប្រធានាធិបតីអាមេរិកបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ជំរុញការចរចារ TTIP
|
ប្រធានាធិបតីអាមេរិកបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ជំរុញការចរចារ TTIP (Image: VNA) |
(VOVworld) – នាខែមេសាខាងមុខ ប្រធានាធិនបតីអាមេរិក លោក Barack Obama
នឹងទៅកាន់អាល្លឺម៉ង់ដើម្បីចូលរួមផ្សារណាត់ឧស្សាហកម្មទីក្រុងHannover ហើយ
ជំរុញកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មនិងវនិយោគឆ្លងមហា សមុទ្រអាត្លង់ទិក
(TIIP)។ នាគឺជាលើកដំបូងដែលប្រមុខរដ្ឋអាមេរិកចូលរួមផ្សារ ណាត់ឧស្សាហកម្ម
ធំបំផុតនៅពិភពលោក។ ក្នុងដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់ លើកនេះ ប្រធានា
ធិបតី Obama នឹងរួមជាមួយអធិកាបតីប្រទេសម្ចាស់ផ្ទះ លោកស្រី Angela Merkel
ចូលរួមពិធីបើកផ្សារណាត់ទីក្រុង Hannover នាយប់ ថ្ងៃទី ២៤ មេសា។ ក្រៅពី
នោះ អាមេរិកនិងអាល្លឺម៉ង់នឹងដំណើរការចរចារស្តីពី រាល់បញ្ហាដែលភាគីទាំង
ពីរយកចិត្តទុកដាក់ដូចគ្នាជាពិសេសគឺការជំរុញដំណើរការចរ ចារស្តីពីកិច្ច
ព្រមព្រៀង TIIP។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអាល្លឺម៉ង់ លោក Jonh B.
Emerson បានឲ្យដឹងថា៖ អាមេរិកមានគោលបំណងសម្រេចដំណើរការចរចារ
នាពេលខាងមុខក្នុងពេលលោក Obama កាន់ដំណែង។ តាមគំរោងមនុស្សរាប់
ពាន់នាក់នឹងហូរទៅទីក្រុង Hannover ដើម្បីរៀបចំការដង្ហែក្បួនប្រឆាំងជំទាស់
កិច្ចព្រមព្រៀង TIIP ដោយសារ បាតុការព្រួយបារម្មថា៖ TIIP នឹងថយចុះបទ
ដ្ឋានស្តីពីបវិស្ថាននិងសង្គមរបស់អាល្លឺម៉ង់និងអឺរ៉ុប៕