ប្រធានាធិបតីអាមេរិកប្រកាសថា៖ ការសន្ទនាជាមួយកូរ៉េខាងជើងមិននាំមកនូវលទ្ធផលណាមួយឡើយ

(VOVWORLD) - នាថ្ងៃទី ១ តុលា ប្រធានាធិបតីអាមេរិក លោក Donald Trump បាន ប្រកាសលើបណ្តាញ Twitter ថា៖ បណ្ដាការចរចារជាមួយកូរ៉េខាងជើងមិននាំមកនូវលទ្ធផលណាមួយឡើយក្នុងអំឡុង ២៥ ឆ្នាំ កន្លងទៅក៏ដូចជានាបច្ចុប្បន្ន។
ប្រធានាធិបតីអាមេរិកប្រកាសថា៖ ការសន្ទនាជាមួយកូរ៉េខាងជើងមិននាំមកនូវលទ្ធផលណាមួយឡើយ - ảnh 1 ប្រធានាធិបតីអាមេរិកប្រកាសថា៖ ការសន្ទនាជាមួយកូរ៉េខាងជើងមិននាំមកនូវលទ្ធផលណាមួយឡើយ

(VOVworld) – នាថ្ងៃទី ១ តុលា ប្រធានាធិបតីអាមេរិក លោក Donald Trump បាន ប្រកាសលើបណ្តាញ Twitter ថា៖ បណ្ដាការចរចារជាមួយកូរ៉េខាងជើងមិននាំមកនូវ  លទ្ធផលណាមួយឡើយក្នុងអំឡុង ២៥ ឆ្នាំ កន្លងទៅក៏ដូចជានាបច្ចុប្បន្ន។លើបណ្ដាញ សង្គម Twitter ថ្នាក់ដឹកនាំអាមេរិកបានសម្តែងនូវការសង្ស័យអំពីប្រសិទ្ធភាពនៃបណ្ដា ការចរចារជាមួយកូរ៉េខាងជើង។ តាមលោក Donald Trump បណ្ដាអតីតប្រធានាធិបតី អាមេរិកទទួលបរាជ័យក្នុងបញ្ហាកូរ៉េខាងជើង ប៉ុន្តែ លោកនឹងមិនអនុញ្ញាតឲ្យប្រការនេះ កើតមានឡើយនៅឡើយ។ ភាពតានតឹងនៅតំបន់អាស៊ីបូព៌ារឥសាន្តកំពុងឡើងជណ្តើរ ក្នុងពេលដែលកូរ៉េខាងជើងដំណើរការសាកល្បងនុយក្លេអ៊ែរលើកទី ៦ នាដើមខែកញ្ញា ហើយប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un នាំចេញសេចក្តីប្រកាសរឹងមាំអំពីលទ្ធភាពផ្ទុះឡើងសង្គ្រាមជាបន្តបន្តាប់ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ