ប្រធានាធិបតីអាមេរិកប្រកាសប្រើប្រាស់សិទ្ធិវ៉េតូចំពោះគំរោងច្បាប់ទាក់ទិនដល់ការវាយប្រហារថ្ងៃទី ១១ កញ្ញា


ប្រធានាធិបតីអាមេរិកប្រកាសប្រើប្រាស់សិទ្ធិវ៉េតូចំពោះគំរោងច្បាប់ទាក់ទិនដល់ការវាយប្រហារថ្ងៃទី ១១ កញ្ញា  - ảnh 1
ប្រធានាធិបតីអាមេរិកប្រកាសប្រើប្រាស់សិទ្ធិវ៉េតូចំពោះគំរោងច្បាប់ទាក់ទិនដល់ការវាយប្រហារថ្ងៃទី ១១ កញ្ញា (VNA)

(VOVworld) – ប្រធានាធិបតីអាមេរិក លោក Barack Obama នឹងប្រើប្រាស់សិទ្ធិ
 វ៉េតូចំពោះគំរោងច្បាប់ដែលអនុញ្ញាតិឲ្យគ្រួសាបណ្ដាជនរងគ្រោះក្នុងការវាយ
 ប្រហារភេរវកម្មថ្ងៃទី​១១ កញ្ញា ឆ្នាំ ២០០១ ប្តឹងតវ៉ារដ្ឋាភិបាលអារ៉ាប់ប៊ីសារអូឌីត
 ដើម្បីទាមទាប្រាក់ទូទាត់សងសំរាប់ការខូចខាតដែលគេរងផលបះពាល់។ ថ្លែង
មតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន​នាថ្ងៃទី ១២ កញ្ញា អ្នកនាំពាក្យសេតវិមាន
លោក Josh Earnest បានឲ្យដឹងថា៖ ការប្តឹងតវ៉ារដ្ឋាភិបាលអារ៉ាប់ប៊ីសារអូឌីត
មិនជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាពទេក្នុងការទប់ទល់នឹងលទ្ធិភេរវកម្ម។
ទង្វើនេះនឹងបង្កើនការព្រួយបារម្ភរវាងបណ្ដាប្រទេសសម្ព័ន្ធមិត្តនៅតំបន់ឈូង
 សមុទ្រពែក្យតែប៉ុណ្ណោះ។ ដោយហេតុនេះ ការចុះហត្ថលេខាលើគំរោងច្បាប់នេះ
នឹងបង្កើនលទ្ធភាពគ្រោះអាសន្នចំពោះអាមេរិក។ ប្រធានាធិបតីអាមេរិកព្រួយ
បារម្ភថា៖ គំរោងច្បាប់នេះរំលោភទៅលើអភ័យឯកសិទ្ធិយុត្តធម៌ជាតិដែលការពារ
 ប្រទេសនានាចំពោះមុខការប្តឹងរដ្ឋបវេណីឬព្រហ្មទ័ណ្ទ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ