ប្រធានាធិបតីអាមេរិកប្រកាសផែនការចុះហត្ថលេខា NAFTA ថ្មី
(VOVWORLD) - នាថ្ងៃទី១ ខែតុលា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចូល រួមសន្និសីទសារព័ត៌មានអំពីការដែលសហរដ្ឋអាមេរិក កាណាដា និង ម៉ិកស៊ិក សម្រេចបាននូវកិច្ចព្រមព្រៀងអាមេរិក - ម៉ិកស៊ិក - ប្រទេសកាណាដា (USMCA) ជំនួសឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាមេរិក ខាងជើង (NAFTA) ដែលបាន បានជាធូរមានក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ។
ប្រធានាធិបតី អាមេរិកលោក Donald Trump |
ថ្លែងមតិទៅកាន់សន្និសីទសារព័ត៌មាននៅឯសេតវិមានប្រធានាធិបតី អាមេរិកលោក Donald Trump បានឲ្យដឹងថា អាមេរិក កាណាដា និងម៉ិកស៊ិក អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅចុងខែវិច្ឆិកាខាងមុខ។ លោក Donald Trump បានអះអាងថា កិច្ចព្រមព្រៀងថ្មីនេះនឹងជួយបង្កើតការងារធ្វើរាប់ពាន់កន្លែងនៅអាមេរិកហើយបណ្តាប្រទេសបានឯកភាពចំពោះបទបញ្ញត្តិពាក់ព័ន្ធនឹងបញ្ហាការងារ គាំពារកម្មសិទ្ធិបញ្ញា និងបរិស្ថាន។ USMCA នឹងជួយនាំអាមេរិក ខាងជើងក្លាយទៅជា "តំបន់ផលិតកម្មដ៏ខ្លាំងក្លា" ។ គួរបញ្ជាក់ថា នាថ្ងៃ ទី ៣0 ខែកញ្ញា ទីក្រុងវ៉ាស៊ីនតោននិងអូតាវ៉ា បានឈានដល់សម្រេចបាន កិច្ចព្រម ព្រៀងជាផ្លូវការស្តីពីការធ្វើវិសោធនកម្ម NAFTA ។ ការដែលអាមេរិកសម្រេចបាន កិច្ចព្រមព្រៀងជាមួយកាណាដាមានន័យថាកិច្ចព្រមព្រៀង NAFTA រវាងអាមេរិក ម៉ិកស៊ិក និងកាណាដាដត្រូវបានជួយសង្គ្រោះចំពោះហានិភ័យ លុបចោលទាំងស្រុងផងដែរ៕