ប្រធានាធិបតីអាមេរិកប្រកាសផែនការថ្មីអំពីការបង្ការប្រឆាំងជម្ងឺរាតត្បាត
(VOVWORLD) - ផែនការនេះរួមមានបទ បញ្ជាមួយដែលតម្រូវឲ្យបុគ្គលិក សហរដ្ឋ និងអ្នកម៉ៅការទាំងអស់របស់រដ្ឋាភិបាល ត្រូវតែចាក់វ៉ាក់សាំង ឬត្រូវធ្វើតេស្តកូវីដ ១៩ យ៉ាងញឹកញាប់ ក៏ដូចជាទទួលរងការ រឹតត្បិតមួយចំនួនផ្សេងទៀត ដូចជាត្រូវពាក់ម៉ាស់នៅកន្លែងធ្វើការ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden។ (រូបថត៖ AFP/TTXVN) |
នាថ្ងៃទី៩ ខែកញ្ញា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអញ្ជើញ ថ្លែងសុន្ទរកថាស្ដីពីផែនការ៦មុខព្រួញ សំដៅបង្ការទប់ស្កាត់ការឆ្លងរាល ដាលនៃជម្ងឺរាតត្បាតកូវីដ ១៩ ហើយជំរុញកម្មវិធីចាក់វ៉ាក់សាំងលើទូទាំងប្រទេស។ សុន្ទរកថាត្រូវបាននាំចេញក្នុងបរិបទដែលចំនួនករណីឆ្លងកូវីដ ១៩ នៅអាមេរិកកំពុង កើនឡើងវិញ ជាពិសេសចំពោះអ្នកមិនទាន់បានចាក់វ៉ាក់សាំង។ ផែនការនេះរួមមានបទ បញ្ជាមួយដែលតម្រូវឲ្យបុគ្គលិកសហរដ្ឋ និងអ្នកម៉ៅការទាំងអស់របស់រដ្ឋាភិបាល ត្រូវតែចាក់វ៉ាក់សាំង ឬត្រូវធ្វើតេស្តកូវីដ ១៩ យ៉ាងញឹកញាប់ ក៏ដូចជាទទួលរងការ រឹតត្បិតមួយចំនួនផ្សេងទៀត ដូចជាត្រូវពាក់ម៉ាស់នៅកន្លែងធ្វើការ។
មុននោះ លេខាធិការសេតវិមានលោកស្រី Jen Psaki បានបញ្ជាក់ថា ផែនការ នេះគឺសំដៅដាស់តឿនឲ្យប្រជាពលរដ្ឋទទួលយកការចាក់វ៉ាក់សាំង ការពារអ្នកដែល បានចាក់វ៉ាក់សាំង ជួយរក្សាប្រតិបត្តិការសាលារៀន ក៏ដូចជាការពារសន្ទុះស្ដារសេដ្ឋ កិច្ចផងដែរ។ គិតត្រឹមបច្ចុប្បន្ននេះ មានពលរដ្ឋអាមេរិកតែជាង៥៣%ប៉ុណ្ណោះត្រូវ បានចាក់វ៉ាក់សាំងយ៉ាងគ្រប់គ្រាន់ ស្មើនឹង២/៣ចំនួនមនុស្សពេញវ័យ ខណៈដែល ប្រទេសនេះកំពុងកត់ត្រាករណីឆ្លងថ្មីឡើងដល់រាប់សែននាក់ជារៀងរាល់ថ្ងៃ៕