ប្រធានាធិបតីអាមេរិកប្រកាសផែនការសន្តិភាពមជ្ឈឹមបូព៌ា

(VOVWORLD) -  នាថ្ងៃទី ២៧ ខែមករា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅឯសេតវិមាន ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំបានបញ្ជាក់ថា ផែនការសន្តិភាពមជ្ឈឹមបូព៌ារបស់លោកត្រូវប្រកាសនាថ្ងៃទី ២៨ ខែមករា ទោះបីមានការប្រឆាំងយ៉ាងខ្លាំងក្លាពីប៉ាឡេស្ទីនក៏ដោយ។

យ៉ាងណាមិញ ប្រធានាធិបតីលោក Trump បានបដិសេធមិនបង្ហាញព័ត៌មានលម្អិតទេ ប៉ុន្តែបានជំរុញឱ្យប៉ាឡេស្ទីនគាំទ្រផែនការដែលត្រូវប្រកាសឱ្យបានឆាប់ៗនេះ។ ក្នុងពេលជាមួយគ្នានោះ មន្ត្រីប៉ាឡេស្ទីន ៣ នាក់ ដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិកកាលពីថ្ងៃទី ២៧ ខែមករាថា ប្រធានាធិបតីលោក Mahmud Abbas បានបដិសេធនូវវិធីសាស្ត្ររបស់ប្រធានាធិបតីអាមេរិកលោក Donald Trump។ យោងតាមប្រភពព័ត៌មានមួយបានឲ្យដឹងថា រដ្ឋបាល Trump បានទាក់ទងជាច្រើនដង ក្នុងប៉ុន្មានខែថ្មីៗនេះ រួមទាំងតាមរយៈភាគីទីបីផងដែរ។ ទោះយ៉ាងណា លោកប្រធានាធិបតី Abbas បានបដិសេធសំណើទាំងអស់។

នាថ្ងៃទី ២៨ ខែមករា លោកប្រធានាធិបតី Trump នឹងរួមគ្នាជាមួយលោកនាយករដ្ឋមន្រ្តី Netanyahu ធ្វើការវាយតម្លៃរួមគ្នាដើម្បីធ្វើពង្រាងផែនការសន្តិភាពមជ្ឈឹមបូព៌ា ដោយហេតុនេះបង្កើតការលើកទឹកចិត្តដើម្បីដោះស្រាយរាល់បញ្ហាលំបាកមួយរបស់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ