ប្រធានធិបតីអាមេរិកប្រកាសយកពន្ធថ្មីចំពោះទំនិញនាំចូលពីប្រទេសចិន
(VOVWORLD) - នាថ្ងៃទី១៧ ខែកញ្ញា ក្នុងទង្វើមួយដែលធ្វើឲ្យមានការកើនឡើងនូវភាពតាន តឹងពាណិជ្ជកម្មរវាងខឿនសេដ្ឋកិច្ចជួរមុខទាំងពីរនៅលើពិភពលោកគឺ ប្រធានាធិបតីអាមេរិក លោក Donald Trump បានជូនដំណឹងនឹងយកពន្ធ១០% ទៅលើបរិមាណទំនិញ នាំចូលពីចិនក្នុងតម្លៃទឹកប្រាក់ចំនួន ២០០ ប៊ីលាន ដុល្លារអាមេរិក ចាប់ពីថ្ងៃទី ២៤ ខែកញ្ញា និងកើនឡើងកំរិតពន្ធ ២៥% នៅដើមឆ្នាំ២០១៩។
ប្រធានាធិបតីអាមេរិក លោក Donald Trump |
យោងតាមសេចក្តីជូនដំណឹងរបស់សេតវិមានបានឲ្យដឹងថាការសម្រេចចិត្ត ដូចពោលខាងលើរបស់រដ្ឋអំណាចអាមេរិកបាននាំចេញដោយផ្អែកទៅលើ លទ្ធផលនៃការស៊ើបអង្កេតមួយឲ្យបានឃើញថា ចិនមានគោលនយោបាយជា ច្រើន បន្តបន្ទាប់ ក៏ដូចជាការវិសមភាពពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា និងបច្ចេកវិទ្យា របស់អាមេរិក ។ លោក Donald Trump ក៏បានព្រមានថាប្រសិនបើចិនមានស កម្មភាព សងសឹក ដែលសំដៅទៅលើប្រជាពលរដ្ឋនិងវិស័យឧស្សាហកម្មរបស់ អាមេរិក នោះអាមេរិកនឹងអនុវត្តដំណាក់កាលទី៣ ភ្លាមៗ ដោយយក ពន្ធទៅលលើទំនិញដែល នាំចូលពីចិនក្នុងតម្លៃទឹកប្រាក់ចំនួន ២៦៧ ប៊ីលាន ដុល្លា អាមេរិកផងដែរ៕