ប្រធានាធិបតីអាមេរិកប្រកាសសំបុត្ររបស់មេដឹកនាំ ស.ប.ប.ក
(VOVWORLD) -នាថ្ងៃទី ១២ កក្កដា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសសំបុត្ររបស់មេដឹកនាំ ស.ប.ប.ក លោក Kim Jong-un ដោយបង្ហាញសុទិដ្ឋិនិយមអំពីទំនាក់ទំនងទ្វេភាគីនាពេលអនាគត។
ប្រធានាធិបតីអាមេរិកលោក Donald Trump (ស្តាំ) និងមេដឹកនាំកូរ៉េខាងជើងលោកKim Jong-un នៅក្នុងកិច្ចប្រជុំកំពូលមួយនៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី 12 ខែមិថុនា។ រូបថត: AFP / TTXVN |
នៅក្នុងសំបុត្រចុះថ្ងៃទី ៦ កក្កដា ដែលត្រូវបានប្រធានាធិបតី លោកTrump បង្ហោះតាមរយៈ បណ្ដាញសង្គម Twitter នោះ មេដឹកនាំ លោក Kim Jong-un បានហៅជំនួបជាប្រវត្តិសាស្ត្រជាមួយប្រធានាធិបតី លោក Trump នាថ្ងៃទី ១២ មិថុនា នៅសិង្ហបុរីថាជា "ការចាប់ផ្តើមដំណើរពោរពេញទៅដោយអត្ថន័យ"។ មេដឹកនាំ ស.ប.ប.ក ក៏មានជំនឿជាក់ថា"ការប្តេជ្ញាចិត្តដ៏រឹងមាំការខិតខំប្រឹងប្រែងពិតប្រាកដ និងវិធីទាក់ទងតែមួយគត់" របស់លោក និង ប្រធានាធិបតី លោកTrump "ដើម្បីបើកចេញអនាគតថ្មីរវាង ស.ប.ប.ក និងអាមេរិកច្បាស់ជានឹងទទួលបានលទ្ធផលជាផ្លែផ្កា។ លោកបានចាត់ទុកថា៖ការវិវឌ្ឍដ៏សំខាន់ៗក្នុងការកែលម្អទំនាក់ទំនង ស.ប.ប.ក និងអាមេរិក នឹងជំរុញឲ្យមានជំនួបជាបន្តរវាងប្រទេសទាំងពីរផងដែរ៕