ប្រធានាធិបតីអាមេរិកប្រើសិទ្ធិវេតូលើសេចក្តីព្រាងមួយស្តីពីការលុបចោល ObamaCare

(VOVworld)-ប្រធានាធិបតីអាមេរិក លោក Barack Obama នាថ្ងៃទី៨មករា បាន​ប្រើសិទ្ធិវេតូលើសេចក្តីព្រាងមួយរបស់រដ្ឋសភា ស្តីពីការលុបចោល កម្មវិធីថែទាំ សុខភាពមានតំលៃថោក (ឬហៅថា ObamaCare) ដោយអះអាងថា សេចក្តីព្រាង
នេះនឹងដើរបញ្ច្រាស់នូវបណ្តាវឌ្ឍនភាពក្នុងការថែទាំសុខភាពដែលទទួល បាន
នាពេលថ្មីៗនេះ។ សំខាន់ជាងពេលណាៗទាំងអស់ គឺក្រមច្បាប់នេះកំពុងនាំ មកនូវលទ្ធផលជាក់ស្តែងក្នុងសង្គម។ សេតវិមានឲ្យដឹងថា ObamaCare បានជួយ
ឲ្យប្រជាជនអាមេរិក ១៧,៦លាននាក់ទទួលបានប័ណ្ណធានារ៉ាប់រង។

        ObamaCare​ត្រូវបានផ្សព្វផ្សាយជាធរមាននាថ្ងៃទី២៣មិនាឆ្នាំ២០១០ ហើយ
នេះជាគោលនយោបាយស្នូលរបស់លោក Obama ព្រមទាំងជាកម្មវិធី​ កំណែទម្រង់
ខ្លាំងបំផុតរបស់អាមេរិកនៅរយៈពេលច្រើនទស្សវត្សកន្លងទៅ។ នេះក៏ជាប្រធាន
បទបង្កភាពចម្រូងចម្រាស់រវាងសេតវិមានជាមួយភាគីសាធារណរដ្ឋនៅរដ្ឋសភា
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ