ប្រធានាធិបតីអាមេរិកផ្ញើសារលិខិតជូនចំពោះសមភាគីរុស្ស៊ី

(VOVWORLD) -នាថ្ងៃទី ៨ សីហា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្ញើសារលិខិត្តមួយច្បាប់ជូនចំពោះសមភាគីរុស្ស៊ី លោក Vladimir Putin តាមរយៈកាណាល់ការទូត ។
ប្រធានាធិបតីអាមេរិកផ្ញើសារលិខិតជូនចំពោះសមភាគីរុស្ស៊ី - ảnh 1  ប្រធានាធិបតីអាមេរិកលោក Donald Trump 

លោក Peskov បានបន្តថា ក្រោយពីពេលព្រឹទ្ធិសមាជិកអាមេរិក លោក Rand Paul បានឲ្យដឹងថាថា ក្នុងដំណើរទស្សនកិច្ចនៅម៉ូស្គូ លោកបានបញ្ជូនសារលិខិតរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយបានផ្ដោតទៅលើវិធីសហប្រតិបត្តិការលើគ្រប់វិស័យរវាងភាគីទាំងពីរក្នុងនោះ រួមមានការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត នាថ្ងៃទី ៨ សីហា តាមវែបសាយ Wikileaks បានឲ្យដឹងថា គណៈកម្មាធិការចារកម្មនៃព្រឹទ្ធសភាអាសមេរិក បានស្នើឲ្យស្ថាបនិក Wikileaks លោក Julian Assange ធ្វើជាសាក្ខីក្នុងការស៊ើបអង្កេតដែលពាក់ព័ន្ធនឹងការដែលរុស្ស៊ីធ្វើអន្តរាគមន៍ចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ