ប្រធានាធិបតីអាមេរិកពន្យាសេចក្តីប្រកាសស្តីពីស្ថានភាពបន្ទាន់ជាមួយគុយបា
|
ប្រធានាធិបតីអាមេរិកពន្យាសេចក្តីប្រកាសស្តីពីស្ថានភាពបន្ទាន់
ជាមួយគុយបា(រូបថតៈ nbcnews.com) |
(VOVworld)-ទីភ្នាក់ងារសារព័ត៌មានគុយា Prensa Latina ឲ្យដឹងថា ប្រធានាធិបតី
អាមេរិកលោក Barack Obama បានពន្យាកាលបរិច្ឆេទបន្ថែមមួយឆ្នាំទៀត សម្រាប់ សេចក្តីប្រកាសស្តីពីស្ថានភាពបន្ទន់ជាមួយគុយបា ដែលបានប្រកាស ជាលើក
ដំបូង នាឆ្នាំ១៩៩៦មក ដោយមិនអើពើរទៅនឹងដំណើរទស្សនកិច្ចជាផ្លូវ ការទៅ
កាន់ប្រទេសកោះ Caribe នេះនាពេលខាងមុខ។ មុននេះ២០ឆ្នាំអតីត ប្រធានាធិប
តីអាមេរិកលោក Bill Clinton បានចេញសេចក្តីប្រកាសស្តីពីស្ថានភាព បន្ទាន់
ជាមួយគុយបា បន្ទាប់ពីប្រទេសនេះបាញ់ទម្លាក់យន្តហោះ Cessna Skymaster របស់អាមេរិក២គ្រឿងដែលក្រុងឡាហាវ៉ាន់អះអាងថាយន្តហោះពីរ គ្រឿងនេះ
រំលោភដែនអាកាសគុយបានិងរោយ ខិត្តប័ណ្ណប្រឆាំងបដិវត្តន៍។ ខណៈ នោះវ៉ា
ស៊ីនតោនអះអាងថា យន្តហោះពោលខាងលើត្រឹមតែ ហោះហើរនៅក្នុង ដែន
អាកាសអន្តរជាតិប៉ុណ្ណោះទេ។ យោងតាមសេចក្តីប្រកាសនេះ និងតាមច្បាប់ ស្ថានភាពបន្ទាន់របស់អាមេរិក គឺត្រូវបានប្រធានាធិបតីពិនិត្យនិងពន្យាពេលជា
រៀងរាល់ឆ្នាំ ហើយអនុញ្ញតឲ្យកងកម្លាំងការពារសមុទ្ររបស់អាមេរិកមានសិទ្ធិចាប់ឃុំនាវារំលោភបទហ៊ុំព័ទ្ធសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រឆំាងគុយបា បន្ទាប់នោះ ធ្វើដំណើរទៅកាន់ដែនសមុទ្រអាមេរិក។ ប៉ុន្តែក្នុងសេចក្តីពន្យាពោលខាងលើ ប្រ ធានាធិបតីអាមេរិក Barack Obama ក៏បានលើកច្បាស់ថា ការត្រួតពិនិត្យនិងចាប់ ឃុំនានាដោយសង្ស័យរំលោភលើបទហ៊ុំព័ទ្ធគឺត្រូវបានដំណើរការឲ្យស្របទៅនឹង
ច្បាប់អន្តរជាតិ៕