ប្រធានាធិបតីអាមេរិកព្រមានពីផលវិបាក ប្រសិនបើចិនត្រូវបានស៊ើបអង្កេតថា ត្រូវទទួលខុសត្រូវចំពោះជំងឺរាតត្បាត Covid-19
(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump បានព្រមានថា ចិននឹងប្រឈមមុខនឹងផលវិបាក ប្រសិនបើប្រទេសនេះត្រូវបានស៊ើបអង្កេតថា ត្រូវមានការទទួលខុសត្រូវ ចំពោះជម្ងឺរាត ត្បាត Covid-19 ដែលបណ្តាលឲ្យប្រជាជនអាមេរិក ៣៨.០០០ នាក់ត្រូវបាត់បង់ជីវិត៕
ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ AP/VOV) |
ថ្លែងនៅក្នុងសន្និសីទ សារព័ត៌ មានជាប្រចាំថ្ងៃ របស់ក្រុមការ ងារ ទទួលបន្ទុកការប្រយុទ្ធប្រ ឆាំងជម្ងឺឆ្លង COVID-19 នៃ សេតវិមានកាលពីថ្ងៃទី ១៨ ខែមេសា លោក Donald Trump បានបញ្ជាក់ថា “សូមចាំមើលថា តើការស៊ើបអង្កេតរបស់ពួកគេប្រព្រឹត្តទៅឡើងយ៉ាងម៉េចដែរ ប៉ុន្តែសហរដ្ឋ អាមេរិកក៏កំពុងធ្វើការស៊ើបអង្កេតដែរ” ។
ទន្ទឹមនឹងនេះ មានសមាជិក សភា មកពីគណបក្សសាធារណរដ្ឋមួយចំនួន ក៏បានឲ្យដឹងថា វីរុសនេះត្រូវបានដោះលែងពីមន្ទីរពិសោធន៍មួយក្នុងដំណើរការពិសោធន៍របស់ចិន ព្រមទាំងបានណែនាំអំពីសេចក្តីព្រាងច្បាប់មួយ ដែលអនុញ្ញាតឱ្យប្រជាជនអាមេរិកដាក់ពាក្យប្តឹងទៅលើចិន ស្តីពីការខូចខាតដោយសារជំងឺរាតត្បាតសកល COVID-19៕