ប្រធានាធិបតីអាមេរិកមិនដាក់ក្ដីសង្ឈឹមច្រើនទៅលើជំនួបកំពូលរុស្ស៊ី - អាមេរិក
(VOVWORLD) -នាថ្ងៃទី ១៥ កក្កដា ប្រធានាធិបតីលោក Donald Trump បានឲ្យដឹងថា៖លោក មិនដាក់ក្ដីសង្ឃឹមច្រើនទៅលើជំនួបកំពូលរុស្ស៊ី - អាមេរិក នាថ្ងៃទី ១៦ កក្កដាឡើយ។ ជាក់ស្ដែង ក្នុងការឆ្លើយសម្ភាសន៍តាមរយៈកាណាល់ទូរទស្សន៍ CBS ថ្នាក់ដឹកនាំអាមេរិកបានវាយតម្លៃថា លោកទៅកាន់ទីក្រុង Helsinki ដោយមានការរំពឹងទុកថា នឹងគ្មាន"លទ្ធផលអាក្រក់" នៅឡើយបន្ទាប់ពីកិច្ចប្រជុំ។
ប្រធានាធិបតីលោក Donald Trump |
យោងតាមរវៀបវារៈ ដែលត្រូវបានសេតវិមានប្រកាសបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីរុស្ស៊ីលោក Vladimir Putin បើកជំនួបផ្ទាល់ ក្នុងក្របខ័ណ្ឌសន្និសីទកំពូលនាថ្ងៃទី ១៦ កក្កដា នៅ ទីក្រុង Helsinki របស់ប្រទេស ហ្វាំងឡង់នាវេលាម៉ោង ១៣ និង ២០ នាទី (តាមម៉ោងតំបន់)។ ក្រោយពីជំនួបដែលត្រូវបានកំណត់រយៈពេលមួយម៉ោងកន្លះមកនេះ ថ្នាក់ដឹកនាំទាំងពីររូបនឹងបន្តពិសារអាហារថ្ងៃត្រង់ផង និងពិភាក្សាការងារផង។ សន្និសីទកាសែតរួមនៃថ្នាក់ដឹកនាំទាំងពីររូបនឹងចាប់ផ្ដើមនាវេលាម៉ោង ១៦ និង ៥០ នាទី
ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov បានឲ្យដឹងថា ភាគីទាំងពីរមិនបានកំណត់ពេលវេលាសម្រាប់ជំនួបកំពូលចង្អៀតឡើយ ហើយប្រធានាធិបតីទាំងពីរូបនឹងសម្រេចថាតើចេញសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីការចរចារ ឬត្រឹមតែបូកសរុបអំពីខ្លឹមសារនៃជំនួបនេះ នៅក្នុងសន្និសីទការសែតរួមប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ អតីតទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកបជ្ឈឹមបូព៌ារបស់លោក Trump គឺលោក Walid Phares បានឲ្យដឹងថា លោក Trump និងសមភាគីរុស្ស៊ីលោក Putin ទំនងនឹងឯកភាពអំពីរាល់គោលការណ៍ទូទៅអំពីសង្គ្រាមស៊ីវិលស៊ីរី នៅពេលភាគីទាំងពីរសុទ្ធតែឃើញអំពីភាពចាំបាច់ត្រូវដោះស្រាយបញ្ហានេះ។ លោករូបនេះបន្តថា បញ្ជីរាយនាមគោលការណ៍ទូទៅអាចរួមមានបទឈប់បាញ់ ជាស្ថាពរ ១ នៅទូទាំងប្រទេស វាយបរាជ័យទាំងស្រុងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) និងដកកងកម្លាំងបរទេសចេញពីស៊ីរីផងដែរ៕