ប្រធានាធិបតីអាមេរិកមិនទាន់ទទួលបានឯកភាពអំពី DACA ជាមួយថ្នាក់ដឹកនាំ ភាគីប្រជាធិបតេយ្យ
(VOVWORLD) - នាថ្ងៃទី១៤ កញ្ញា ប្រធានាធិបតីអាមេរិកលោក Donald Trump ឲ្យដឹងថា ខ្លួនមិនទទួលបានកិច្ចព្រមព្រៀងណាមួយឡើយក្នុងកិច្ចប្រជុំជាមួយសមាជិក សភាជាន់ខ្ពស់គណៈបក្សប្រជាធិបតេយ្យអំពីវិធានការការពារជនអន្តោប្រវេសន៍ អនីតិជន តាមកម្មវិធីលើកពេលធ្វើសកម្មភាពចំពោះជនអន្តោប្រវេសន៍នៅកុមារ ភាព (DACA)។
ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ AFP/TTXVN) |
(VOVworld) - នាថ្ងៃទី១៤ កញ្ញា ប្រធានាធិបតីអាមេរិកលោក Donald Trump ឲ្យដឹងថា ខ្លួនមិនទទួលបានកិច្ចព្រមព្រៀងណាមួយឡើយក្នុងកិច្ចប្រជុំជាមួយសមាជិក សភាជាន់ខ្ពស់គណៈបក្សប្រជាធិបតេយ្យអំពីវិធានការការពារជនអន្តោប្រវេសន៍ អនីតិជន តាមកម្មវិធីលើកពេលធ្វើសកម្មភាពចំពោះជនអន្តោប្រវេសន៍នៅកុមារ ភាព (DACA)។ ក្នុងសេចក្ដីប្រកាសមួយចុះផ្សាយលើគេហទំព័រណ៍សង្គម Twitter នោះ ប្រធានាធិបតីលោក Donald Trump ឲ្យដឹងថា “គ្មានកិច្ចព្រមព្រៀងណាមួយ ស្ដីពី DACA ដែលត្រូវបានឯកភាពក្នុងយប់ម្សិលមិញទេ” សំដៅនិយាយដល់កិច្ច ប្រជុំរបស់លោករូបនេះជាមួយសមាជិកសភាគណៈបក្សប្រជាធិបតេយ្យចំនួន២ រូបនោះគឺមេដឹកនាំភាគីភាគតិចនៅព្រឹទ្ធសភាលោក Chuck Schumer និងមេដឹក នាំភាគីភាគតិចនៅសភាជាន់ទាបលោកស្រី Nancy Pelosi។ ថ្លែងមតិទៅកាន់ មជ្ឈដ្ឋានអ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនេះ ប្រមុខដឹកនាំសេតវិមានឲ្យដឹងថា ភាគីទាំង២បានខិតមកជិតដល់នឹងកិច្ចព្រមព្រៀងមួយ ប៉ុន្តែមុននោះចាំបាច់ត្រូវ ឯកភាពលើកម្មវិធីបង្កើនសន្តិសុខព្រំដែនជាមុនសិន៕