ប្រធានាធិបតីអាមេរិកមានបំណងចង់ជួយដោះស្រាយភាពតានតឹងពាណិជ្ជកម្មរវាងជប៉ុន និង កូរ៉េខាងត្បូង

(VOVWORLD) - នាថ្ងៃទី ១៩ ខែកក្កដា ប្រធានាធិបតីអាមេរិកលោក Donald Trump បានមានប្រសាសន៍ថាលោកនឹងត្រៀមខ្លួនជួយដោះស្រាយភាពតានតឹងពាណិជ្ជកម្មរវាង ជប៉ុននិងកូរ៉េខាងត្បូងដែលកាន់តែកើនឡើង។
ប្រធានាធិបតីអាមេរិកមានបំណងចង់ជួយដោះស្រាយភាពតានតឹងពាណិជ្ជកម្មរវាងជប៉ុន និង កូរ៉េខាងត្បូង - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន លោក Trump បានទទួលស្គាល់ថាសមភាគីកូរ៉េខាងត្បូង លោក Moon Jae-in បានលើកឡើងសំណើនេះផងដែរ ដោយផ្តល់សំណូមពរដល់លោក Trump ជួយឧបត្ថម្ភកាត់បន្ថយភាពតានតឹងរវាង កូរ៉េខាងត្បូង និងជប៉ុនដែលទាក់ទងនឹងបញ្ហាពាណិជ្ជកម្ម។ ក៏ប៉ុន្តែ លោក Trump មិនបានបញ្ជាក់ច្បាស់លាស់ពីសំណើជាក់លាក់ពីភាគីកូរ៉េខាងត្បូងយ៉ាងមេចដែរ ហើយក៏លោកក៏បាននិយាយអំពីគោលបំណងរបស់ខ្លួនអំពីការដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងដោះស្រាយភាពតានតឹងពាណិជ្ជកម្មដោយខ្លួនឯងនាពេលបច្ចុប្បន្ន។ មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានវាយតម្លៃថាទីក្រុងវ៉ាស៊ីនតោនទំនងជាដើរតួជាអ្នកសម្រុះ សម្រួលសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាទប់ស្កាត់ភាពតានតឹងពាណិជ្ជកម្មនាពេលបច្ចុប្បន្នដោយជៀសវាងពីការរីករាលដាលទៅវិស័យផ្សេងៗទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ