ប្រធានាធិបតីអាមេរិកមិនផ្លាស់ប្តូរជំហរដ៏រឹងមាំចំពោះអ៊ីរ៉ង់ឡើយ

(VOVWORLD) -ក្នុងករណីដែលរដ្ឋាភិបាលទីក្រុងតេអេរ៉ង់បានត្រៀមខ្លួនជាស្រេចធ្វើការចរចាលើបញ្ហានេះ ភាគីទាំងពីរនឹងបើកកិច្ចប្រជុំមួយ។
ប្រធានាធិបតីអាមេរិកមិនផ្លាស់ប្តូរជំហរដ៏រឹងមាំចំពោះអ៊ីរ៉ង់ឡើយ - ảnh 1 ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន លោក John Bolton

នាថ្ងៃទី ២៧ ខែសីហា  ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន លោក John Bolton បានប្រកាសថា ការដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានត្រៀមខ្លួនជាស្រេចសន្ទនាជាមួយសមភាគីអ៊ីរ៉ង់ លោក Hassan Rouhani ស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់ តេអេរ៉ង់មិនមានន័យថាលោក Trump នឹងផ្លាស់ប្តូរជំហរដ៏រឹងមាំចំពោះអ៊ីរ៉ង់ឡើយ។

ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន លោក John Bolton ក៏បានសង្កត់ធ្ងន់ថា ប្រសិន បើភាគីទាំងពីរទទួលបានកិច្ចព្រមព្រៀងមួយលើគ្រប់ជ្រុងជ្រោយស្ដីពីបញ្ហា នុយក្លេ អ៊ែរអ៊ីរ៉ង់នោះ គឺរាល់បទដាក់ទណ្ឌកម្មលើប្រទេសនេះនឹងត្រូវបាន បញ្ចប់នៅពេលនោះដែរ។ ក្នុងករណីដែលរដ្ឋាភិបាលទីក្រុងតេអេរ៉ង់បានត្រៀមខ្លួនជាស្រេចធ្វើការចរចាលើបញ្ហានេះ ភាគីទាំងពីរនឹងបើកកិច្ចប្រជុំមួយ។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត រាល់ការខិតខំប្រឹងប្រែងនាពេលថ្មីៗនេះរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron សំដៅរិះរកវិធីដើម្បីអាមេរិក និងអ៊ីរ៉ង់ធ្វើការចរចា ហាក់ដូចជាត្រូវបានភាគីទាំងពីរទទួលយករួចមកហើយ ដើម្បីបន្ធូរស្រាលភាពតានតឹងនៅតំបន់ឈូងសមុទ្រពែក្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ