ប្រធានាធិបតីអាមេរិកមានសុទិដ្ឋនិយមចំពោះការចរចារនុយគ្លេអ៊ែរជាមួយអ៊ីរ៉ង់
|
ប្រធានាធិបតីអាមេរិក លោក Barack Obama |
(VOV)_ប្រធានាធិបតីអាមេរិក លោក Barack Obama បានសម្ដែងសុទិដ្ឋនិយម
ថា៖ក្រុម P5+1 អាចទទួលបានការព្រមព្រៀង១ស្ដីអំពីកម្មវិធីនុយគ្លេអ៊ែររបស់អ៊ីរ៉ង់។
ប្រធានាធិបតីអាមេរិក លោក Barack Obama បានចាត់ទុកថា៖ប្រសិនបើអ៊ីរ៉ង់អាច
ក្លាយទៅជាប្រទេសមហាអំណាចដ៏ជោគជ័យនៅក្នុងតំបន់ ប្រសិនបើ Tehran យល់
ព្រមចំពោះកិច្ចព្រមព្រៀងយូរអង្វែង១ ស្ដីពីកម្មវិធីនុយគ្លេអ៊ែររបស់ប្រទេសនេះ។
លោក Barack Obama ក៏បានលើកទឹកចិត្តTehran ត្រូវច្បាមជាប់ឱកាសនេះ ដើម្បី
ទទួលបានការព្រមព្រៀង១ ហើយតាមនោះ អាមេរិកនិងប្រទេសផ្សេងៗនឹងលុប
ចោលរាល់បទដាក់ទណ្ឌកម្មនានា។ ម្ចាស់សេតវិមានក៏បានប្រកាសដែរថា៖ វ៉ាស៊ីន
តោននឹងបើកស្ថានទូតប្រចាំនៅអ៊ីរ៉ង់ ហើយអះអាងថា៖បណ្ដាទំនាក់ទំនងនេះត្រូវ
បានស្ដារជាជំហានៗ៕