ប្រធានាធិបតីអាមេរិកមានសុទិដ្ឋិនិយមស្តីពីជំនូបកំពូលអាមេរិក-កូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី ១១ មិថុនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្យាករណ៍ថា៖ ជំនួបកំពូលខាងមុខជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un នឹងប្រារព្ធឡើងប្រកបដោយជោគជ័យ។ 
ប្រធានាធិបតីអាមេរិកមានសុទិដ្ឋិនិយមស្តីពីជំនូបកំពូលអាមេរិក-កូរ៉េខាងជើង - ảnh 1 ប្រធានាធិបតីអាមេរិកមានសុទិដ្ឋិនិយមស្តីពីជំនូបកំពូលអាមេរិក-កូរ៉េខាងជើង

នាថ្ងៃទី ១១ មិថុនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្យាករណ៍ថា៖ ជំនួបកំពូលខាងមុខជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un នឹងប្រារព្ធឡើងប្រកបដោយជោគជ័យ។ តាមប្រសាសន៍ពោលខាងលើ ត្រូវបានលោក  Donald Trump នាំចេញនៅជំនួបធ្វើការជាមួយនាយករដ្ឋមន្ត្រី សឹង្ហបុរី Lee Hsien Long។ ចូលរួមជំនួបធ្វើការលើកនេះមានរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Mike Pompeo ប្រធានខុទ្ទកាល័យសេតវិមាន លោក John Kelly និងឧបការីសន្តិសុខជាតិ លោក John Bolton។ ចំពោះមុខបណ្ដាយថាទស្សន៍នៃ សហគមន៍អន្តរជាតិទៅលើលទ្ធផលនៃជំនួបលើកនេះ ថ្នាក់ដឹកនាំអាមេរិកបាន សង្កត់ធ្ងន់ថា៖ នេះនឹងជាការចាប់ផ្តើមនៃដំណើរយូរអង្វែងសំដៅលុបបំបាត់នុយ ក្លេអ៊ែរលើឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ