ប្រធានាធិបតីអាមេរិកមានសុទិដ្ឋិនិយមអំពីសន្តិសុខនៅមជ្ឈឹមបូព៌ារ

(VOVWORLD) - នាថ្ងៃទី ២២ ឧសភា ក្នុងដំណើរទស្សនកិច្ចនៅ Jerusalem ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្តែងសុទិដ្ឋិនិយមអំពី «ឱកាសធំធេង» ចំពោះខឿនសន្តិភាពនៅមជ្ឈឹមបូព៌ារ។ 
ប្រធានាធិបតីអាមេរិកមានសុទិដ្ឋិនិយមអំពីសន្តិសុខនៅមជ្ឈឹមបូព៌ារ - ảnh 1 ប្រធានាធិបតីអាមេរិកមានសុទិដ្ឋិនិយមអំពីសន្តិសុខនៅមជ្ឈឹមបូព៌ារ

(VOVworld) – នាថ្ងៃទី ២២ ឧសភា ក្នុងដំណើរទស្សនកិច្ចនៅ Jerusalem ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្តែងសុទិដ្ឋិនិយមអំពី «ឱកាសធំធេង» ចំពោះខឿនសន្តិភាពនៅមជ្ឈឹមបូព៌ារ។ ថ្លែងមតិនៅការចរចារ ជាមួយសមភាគីអ៊ីស្រាអែល លោក Reuven Rivlin ប្រធានាធិបតីអាមេរិក លោក  Donald Trump បានលើកច្បាស់ថា៖ បណ្ដាប្រទេសនៅមជ្ឈឹមបូព៌ារកំពុងមាន ឱកាស«កម្រ»ដើម្បីអាចនាំមកនូវសន្តិភាពនិងស្ថិរភាពក្នុងតំបន់វាយបរាជ័យលិទ្ធិភេរវកម្មហើយកសាងឡើងអនាគតសន្តិភាពនិងសម្បូររុងរឿង ប៉ុន្តែ រាល់ប្រការ នេះអាចដណ្តើមបានក្នុងពេលដែលប្រទេសនានាសហប្រតិបត្តិការជាមួយគ្នាតែ ប៉ុណ្ណោះ។ លោក Donald Trump ក៏បានចាត់ទុកទៀតថា៖ ប្រព្រឹត្តិការណ៍នៅ អ៊ីរ៉ង់បានធ្វើឲ្យប្រទេសផ្សេងៗក្នុងតំបន់ឆ្ពោះទៅអ៊ីស្រាអែល។ លោកបានអះអាង ថា៖ Tehran មិនដែលកម្មសិទ្ធិអាវុធនុយក្លេអ៊ែរទេ ព្រមទាំង ថ្កោលទោសប្រទេស នេះគាំទ្រ «បណ្ដាមុខសញ្ញាភេរវកម្ម»។ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅ អ៊ីស្រាអែលលើកនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានជួប សន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅ រដ្ឋធានី Tel Aviv។ នាថ្ងៃទី ២៣ ឧសភា ម្ចាស់សេតវិមានបានជួបសន្ទនាជាមួយ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នៅទីក្រុង Bethlehem សំដៅ ពិភាក្សាអំពីការខំប្រឹងប្រែងចាប់ផ្តើមឡើងវិញការចរចារសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលត្រូវបានផ្អាកចាប់ពីខែមេសាឆ្នាំ ២០១៤មក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ