ប្រធានាធិបតីអាមេរិក៖យុទ្ធនាការប្រឆាំងISឈានដល់ដំណាក់កាលថ្មី

ប្រធានាធិបតីអាមេរិក៖យុទ្ធនាការប្រឆាំងISឈានដល់ដំណាក់កាលថ្មី - ảnh 1
ប្រធានាធិបតីអាមេរិកលោក​ Barack Obama
(រូបថតៈ NYDailyNews)

(VOVworld)-នាថ្ងៃទី៩វិច្ឆិកា ប្រធានាធិបតីអាមេរិកលោក Barack Obama បាន
 ប្រកាសថា ការដាក់ពង្រាយអនុវត្តបន្ថែមទាហានអាមេរិកចំនួន១.៥០០នាក់នៅ
អ៊ីរ៉ាក់ បានគូសសញ្ញានូវដំណាក់កាលថ្មី ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអង្គការ
 រដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសដែលកំពុងប្រព្រឹត្តិអំពើហឹង្សានៅអ៊ីរ៉ាក់និងប្រទេស
 ជិតខាងស៊ីរី។ លោក Obama បានឲ្យដឹងថា ចំនួនទាហានពោលខាងលើនឹងមិន
 ចូលរួមការប្រយុទ្ធទេ គ្រាន់តែប្រមូលផ្តុំលើការងារហ្វឹកហាត់ឲ្យទាហានអ៊ីរ៉ាក់
និងសម្រាប់បណ្តាជនប្រដាប់អាវុធនៃកុលសម្ព័ន្ធអ៊ីស្លាមនិកាយ Sunni ដែល កំពុង
តស៊ូប្រយុទ្ធប្រឆាំងនឹង IS។ ទន្ទឹមនឹងផែនការបំពេញបន្ថែមទ័ពនេះ លោក Obama
បានអំពាវនាវរដ្ឋសភា អនុម័តលើការបំពេញបន្ថែមប្រាក់ចំនួន ៥,៦ពាន់ លាន
ដុល្លារសម្រាប់មូលនិធិហ្វឹកហាត់និងបំពាក់អាវុធសម្រាប់អ៊ីរ៉ាក់។ ប៉ុន្តែ មិនទាន់
ដឹងថា សំណើរនេះទទួលបានការយល់ព្រមពីរដ្ឋសភាដែរឬទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ