ប្រធានាធិបតីអាមេរិករិះគន់ FED កំពុងមានកំហុសដ៏ធំ
(VOVWORLD) -នាថ្ងៃទី១១ ខែតុលា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបន្តវាយប្រហារលើធនាគារផ្ទុកបម្រុងសហរដ្ឋអាំមេរិក (FED) ដោយរិះគន់ថា ដំណើការដំឡើងអត្រាការប្រាក់របស់ធនាគារខ្លួន គឺ "ហួសហេតុពេក"
ទីស្ដីការធនាគារផ្ទុកបម្រុងសហរដ្ឋអាំមេរិក (FED) |
|
ថ្លែងមតិតាមរយៈទូរទស្សន៍ Fox & Friends លោក Donald Trump បានចាត់ទុកថា FED កំពុងមានកំហុសដ៏ធំមួយ។ ទោះបីជាលោក ទទួលស្គាល់ថាការដំឡើងអត្រាការប្រាក់នឹងផ្តល់ផលប្រយោជន៍ដល់អ្នកផ្ញើប្រាក់បញ្ញើក៏ដោយ។
មុននេះ លោក Donald Trump បានប្រកាសជាសាធារណៈថា ការដែល FED ដំឡើងអត្រាការប្រាក់គឺជាមូលហេតុ បង្កឲ្យមានភាពច្របូកច្របល់នៅលើទីផ្សារ មូលបត្រ ធ្វើឲ្យសន្ទស្សន៍ឧស្សាហកម្ម Dow Jones ធ្លាក់ចុះជាង 800 ពិន្ទុ មកត្រឹមកំរិតទាបបំផុត ចាប់តាំងពីខែកុម្ភៈឆ្នាំ 2018 មក ។ លោក Donald Trump បានចាត់ទុកថា FED កំពុង មានកំហុសហើយអះអាងថា លោកមិនដែល យល់ព្រមនឹងការប្រតិបត្តិរបស់ FED នេះទេ៕