ប្រធានាធិបតីអាមេរិករិះគន់ចិនអំពីសមុទ្រខាងកើត
|
ប្រធានាធិបតីអាមេរិករិះគន់ចិនអំពីសមុទ្រខាងកើត (រូបថតៈ AP) |
(VOVworld)-ប្រធានាធិបតីអាមេរិកលោក Barack Obama បានឡើងសម្លេង រិះគន់
ចិនចំពោះអំពើបង្ករឿងហេតុ សំដៅបង្កើនការទាមទារនានាក្នុងបញ្ហាសមុទ្រនៅ
ទ្វីប អាស៊ី ព្រមទាំងសន្យាថា ការពារបូរណភាពដែនដីទាំងស្រុងរបស់ជប៉ុន។
សេចក្តីប្រកាសពោលខាងលើរបស់លោក Obama បាននាំចេញក្នុងសន្និសីតកា
សែត នៅសេតវិមាន នាព្រឹកថ្ងៃទី២៩មេសា បន្ទាប់ពីកិច្ចចរចារជាមួយនាយក
រដ្ឋមន្ត្រី ជប៉ុនលោក Shizo Abe ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅអា
មេរិក សំដៅបង្កើនទំនាក់ទំនងទ្វេភាគី ដើម្បីទប់ទល់នឹងបណ្តាការសាកល្បង
កំពុង កើតមានឡើងក្នុងតំបន់។ ថ្នាក់ដឹកនាំទាំងពីររូបបានសម្តែងនូវការព្រួយ
បារម្ភ ចំពោះសកម្មភាពដែលចិនកំពុងអនុវត្តក្នុងតំបន់ ជាពិសេសគឺអំពើកសាង
ព្រលាន យន្តហោះ និងពូនជ្រុំកោះនៅសមុទ្រខាងកើត។ លោកទាំងពីររូបបាន
ចាត់ទុកថា ជំលោះណាក្តីក៏ត្រូវបានដោះស្រាយដោយសន្តិវិធី ដោយឈរលើច្បាប់
អន្តរជាតិ។ នាថ្ងៃទី៣០មេសា លោក Shizo Abe នឹងមានបទថ្លែងមតិនៅរដ្ឋសភា
អាមេរិក និងក្លាយទៅជានាយករដ្ឋមន្ត្រីជប៉ុនដំបូងដែលបានថ្លែងមតិក្នុងកិច្ចប្រជុំ
រួមរបស់ ព្រឹទ្ធសភា និងសភាពជាន់ទាបអាមេរិក៕