ប្រធានាធិបតីអាមេរិកលោក Barack Obama ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវ ការនៅវៀតណាម

ប្រធានាធិបតីអាមេរិកលោក Barack Obama ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវ ការនៅវៀតណាម - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវ ការនៅវៀតណាម


(VOVworld)-នាថ្ងៃទី២៣ឧសភា ប្រធានាធិបតីអាមេរិកលោក Barack Obama បាន ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមតាមសេចក្តីអញ្ជើញរបស់ ប្រ
ធានរដ្ឋវៀតណាម លោក​ Tran Dai Quang។ បន្ទាប់ពីពិធីទទួល នាព្រឹកថ្ងៃទី២៣
ឧសភាមក ប្រធានាធិបតីអាមេរិកលោក Barack Obama អញ្ជើញជួបចរចារជាមួយ
ប្រធានរដ្ឋវៀតណាមផងដែរ។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានអញ្ជើញជាអធិបតីសន្និ
សីទកាសែត។ ហើយនាពេលរសៀល ថ្ងៃដដែល ប្រធានាធិបតីលោក Obama បាន
ជួបសន្ទនាទ្វេភាគីជាមួយប្រធានរដ្ឋ  សភាលោកស្រី Nguyen Thi Kim Ngan ។​នា
ពេលរសៀលលោក Obama បាន ជួបទ្វេភាគីជាមួយអគ្គលេខាបក្សលោក Nguyen
Phu Trong និងនាយករដ្ឋមន្ត្រី រដ្ឋាភិបាល លោក Nguyen Xuan Phuc ។​ដំណើរ
ទស្សនកិច្ចរបស់ប្រធានាធិបតី អាមេរិក លោក Barack Obama បានរួមចំណែកពង្រឹង
និងពង្រីកទំនាក់ទំនងដៃគូ លើគ្រប់វិស័យរវាងវៀតណាមជាមួយអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ