ប្រធានាធិបតីអាមេរិក​លោក Donald Trump ថ្លែងអំណរគុណចំពោះថ្នាក់ដឹក នាំកូរ៉េខាងជើងលោក Kim Jong-Un

(VOVWORLD) - នាថ្ងៃទី៦ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែង អំណរគុណចំពោះ ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-Un និងប្តេជ្ញាធ្វើការ ជាមួយនឹងដ្នាក់ដឹកនាំរូបនេះក្រោយពីលោក Kim Jong-Un ផ្តាំផ្ញើពាក្យសំដី តាមរយៈភ្នាក់ងារពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូ លោក Chung Eui-yong ថាជំនឿទុកចិត្តរបស់លោកចំពោះលោក Donald Trump មិនផ្លាស់ ប្តូរនោះ ឡើយ។
 ប្រធានាធិបតីអាមេរិក​លោក Donald Trump ថ្លែងអំណរគុណចំពោះថ្នាក់ដឹក នាំកូរ៉េខាងជើងលោក Kim Jong-Un - ảnh 1  ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងអំណរគុណចំពោះថ្នាក់ដឹក នាំកូរ៉េខាងជើងលោក Kim Jong-Un

លោក Donald Trump បានសរសេរនៅលើបញ្តាញសម្គម Twitter ផ្ទាល់ខ្លួន ថា "លោក Kim Jong-Un បានប្រកាសថា "ជំនឿទុកចិត្តលើ ប្រធានាធិបតីអាមេរិក លោកលោក Trump មិនផ្លាស់ប្តូរទេ "។ សូមអរគុណលោក Kim Jong-Un ចំពោះប្រការនេះ។យើងនឹងធ្វើការរួមគ្នា»។

      រីឯខ្លួនវិញលោក Kim Jong-Un បានថ្លែងមតិទៅកាន់គណៈប្រតិភូកូរ៉េខាង ត្បូងថាលោកនៅតែរក្សាការប្តេជ្ញាយ៉ាងមុតមាំចំពោះការរំលាយនុយក្លេអ៊ែរ បើទោះបីជាកិច្ចចរចារអំពីនុយក្លេអ៊ែរជាមួយអាមេរិកបានជួបការពិបាកក៏ដោយនោះឡើយ។ ក្នុងថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បាន ប្រកាសថាប្រទេសកូរ៉េខាងជើងនៅតែមាន ការងារច្រើនដែល ត្រូវធ្វើ ដើម្បីអនុវត្តនូវការ ប្តេជ្ញាដែលលោក Kim Jong-Un ដែលនាំចេញ ជាមួយលោក Donald Trump សំដៅបញ្ចប់ការរំលាយនុយក្លេ អ៊ែរ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ