ប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានរដ្ឋចិនលោក ស៊ីជីនពីងធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ
(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានរដ្ឋចិន លោក ស៊ីជិនពីង ដើម្បីពិភាក្សាយ៉ាងល្អិតល្អន់អំពីស្ថានភាពនៃជំងឺរាតត្បាត COVID-19 ។
ប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានរដ្ឋចិន លោក ស៊ីជិនពីង (រូបថត៖ AFP/TTXVN) |
នាថ្ងៃទី ២៧ ខែមីនា ប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានរដ្ឋចិន លោក ស៊ីជិនពីង ដើម្បីពិភាក្សាយ៉ាងល្អិតល្អន់អំពីស្ថានភាពនៃជំងឺរាតត្បាត COVID-19 ។
នៅលើបណ្តាញសង្គម Twitter លោក Trump បានឲ្យដឹងថា“ ប្រទេសចិនកំពុងឆ្លងកាត់និងបានមានចំណេះដឹងគួរឱ្យកត់សម្គាល់អំពីវីរុសនេះ។ យើងខ្ញុំកំពុងសហការគ្នាយ៉ាងជិតស្និទ្ធផងដែរ”
នៅព្រឹកថ្ងៃដដែលនោះ ទូរទស្សន៍កណ្តាលនៃប្រទេសចិនបានផ្សាយថាថ្នាក់ដឹកនាំទាំងពីររូបនេះបានពិភាក្សាគ្នាតាមអនឡាញ់ ប៉ុន្តែមិនបានបង្ហើបអំពីខ្លឹមសារជាលម្អិតនោះឡើយ៕