ប្រធានាធិបតីអាមេរិកលោក Donald Trump និងសេតវិមានចេញសេចក្តីថ្លែងការណ៍ខ្វែងគំនិត
(VOVWORLD) -លោកប្រធានាធិបតី អាមេរិកក៏បានសម្តែងជំនឿជាក់ទៅលើទីភ្នាក់ងារសម្ងាត់នៃប្រទេសខ្លួន ព្រមទាំងការសន្និដ្ឋានថារុស្ស៊ីបានធ្វើអន្តរាគមន៍ចូលក្នុងការបោះឆ្នោតអាមេរិក។
ប្រធានាធិបតីអាមេរិកលោក Donald Trump |
នាថ្ងៃទី ១៨ កក្កដា ថ្លែងមតិនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមាន ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថាវ៉ាស៊ីនតោនកំពុងសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយម៉ូស្គូ ព្រមទាំងនិយាយបង្កប់ន័យថារុស្ស៊ីលែងមានជាការគំរាមកំហែងចំពោះអាមេរិកទៀតឡើយ។
ទោះជាយ៉ាងណាក៏ដោយ នាថ្ងៃដដែល ក្នុងការឆ្លើយសម្ភាសន៍ជាមួយកាណាល់ទូរទស្សន៍ CBS នោះ ប្រធានាធិបតីលោក Donald Trump បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ត្រូវទទួលខុសត្រូវសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី សំដៅធ្វើអន្តរាគមន៍ចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិនាឆ្នាំ២០១៦។ តាមនោះលោក Donald Trump បានចាត់ទុកថា លោក Putin ត្រូវទទូលខុសត្រូវ ដោយសារលោកជាថ្នាក់ដឹកនាំរុស្ស៊ី ។ លោកប្រធានាធិបតី អាមេរិកក៏បានសម្តែងជំនឿជាក់ទៅលើទីភ្នាក់ងារសម្ងាត់នៃប្រទេសខ្លួន ព្រមទាំងការសន្និដ្ឋានថារុស្ស៊ីបានធ្វើអន្តរាគមន៍ចូលក្នុងការបោះឆ្នោតអាមេរិក។
បន្ទាប់ពីការប្រកាសរបស់លោកប្រធានាធិបតី Trump ត្រឹមតែប៉ុន្មានម៉ោងនោះ អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders បានប្រកាសថា អាមេរិកនៅមានជឿជាក់ថា ការគំរាមកំហែងរបស់រុស្ស៊ីចំពោះប្រព័ន្ធបោះឆ្នោតអាមេរិកគឺនៅមានដដែល ព្រមទាងអះអាងថាវ៉ាស៊ីនតោនកំពុងដាក់ឲ្យអនុវត្តន៍រាល់ការបោះជំហានទៅមុខ ដើម្បីរាំងស្កាត់ការគំរាមកំហែងទាំងនេះផងដែរ៕