ប្រធានាធិបតីអាមេរិកលោក Donald Trump បើកចំហបំណងចង់ឈរឈ្មោះបោះឆ្នោតនាឆ្នាំ ២០២៤
(VOVWORLD) - កាលពីថ្ងៃទី ២ ខែធ្នូ ប្រធានាធិបតីអាមេរិកលោក Donald Trumpបានប្រកាសជាសាធារណៈអំពីគោលបំណងចង់ចូលរួមការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤។
ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ AFP / VNA) |
លើសពីនេះលោកប្រធានាធិបតី Trump នៅតែបន្តចោទប្រកាន់ការលួចបន្លំសន្លឹកឆ្នោត បើទោះបីជាលោកមិនបានផ្តល់ភស្តុតាងណាមួយក៏ដោយ។ អស់រយៈពេលជិតមួយខែបន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី ៣ ខែវិច្ឆិកា ប្រធានាធិបតីលោក Trump នៅតែមិនទទួលស្គាល់ជ័យជំនះរបស់បេក្ខជនប្រជាធិបតេយ្យលោក Joe Biden ហើយបានខិតខំប្រឹងប្រែងជំរុញសកម្មភាពផ្លូវច្បាប់ សំដៅបញ្ច្រាសលទ្ធផលនៃការបោះឆ្នោត។ ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ការខិតខំប្រឹងប្រែងទាំងនេះសុទ្ធតែទទួលបរាជ័យនៅក្នុងរដ្ឋសំខាន់ៗដូចជារដ្ឋ Wisconsin រដ្ឋ Arizona រដ្ឋ Pennsylvania និងរដ្ឋ Michigan។ រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោក Bill Barr បានអះអាងថា គ្មានភ័ស្តុតាងណាមួយអំពីការក្លែងបន្លំ ដែលមានលក្ខណៈសម្រេចកំណត់ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដើម្បីអាចបញ្ច្រាសជ័យជំនះរបស់អ្នកនយោបាយមកពីគណៈបក្សប្រជាធិបតេយ្យលោក Joe Biden បានឡើយ៕