ប្រធានាធិបតីអាមេរិកលោក Donald Trump បញ្ជាក់ពីផែនការរៀបចំកិច្ចប្រជុំកំពូល G7 នៅសហរដ្ឋអាមេរិក

(VOVWORLD) - នាថ្ងៃទី ២១ ខែឧសភា ប្រធានាធិបតីអាមេរិកលោក  Donald Trump បានបញ្ជាក់ពីផែនការរៀបចំកិច្ចប្រជុំកំពូលនៃក្រុម  G7 តាមរបៀបជួបប្រជុំគ្នាជាផ្ទាល់។
ប្រធានាធិបតីអាមេរិកលោក Donald Trump បញ្ជាក់ពីផែនការរៀបចំកិច្ចប្រជុំកំពូល G7 នៅសហរដ្ឋអាមេរិក - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងមតិក្នុងកិច្ចប្រជុំមួយនៅឯសេតវិមាន។ (រូបថត៖ AFP / TTXVN)

ថ្លែងមតិទៅកាន់អ្នកសារព័ត៌មាន លោក Trump បានឲ្យដឹងថាមានលទ្ធភាពខ្ពស់ដែលកិច្ចប្រជុំកំពូល G7 នឹងត្រូវធ្វើឡើងជាធម្មតា។ សកម្មភាពនានានឹងប្រព្រឹត្តទៅ«ភាគច្រើននៅឯសេតវិមាន» ហើយ ប្រហែលជាមានផ្នែកមួយនឹងត្រូវបានរៀបចំឡើងនៅ  Divid Camp ដែលជារមណីយដ្ឋានរបស់ប្រធានាធិបតីអាមេរិកនៅរដ្ឋ Maryland ។

មុននេះ នាថ្ងៃទី ២០ ឧសភា ប្រធានាធិបតី Trump បានប្រកាសជាលើកដំបូងនូវផែនការរៀបចំកិច្ចប្រជុំកំពូល G7 តាមរបៀបជួបប្រជុំគ្នាជាផ្ទាល់ ព្រមទាំងអំពាវនាវដៃគូនានាមកពីអង់គ្លេស កាណាដា បារាំង និងអាឡឺ  ម៉ង់ អ៊ីតាលី និងជប៉ុន អញ្ជើញមកអាមេរិកដើម្បីចូលរួមកិច្ចប្រជុំនេះតែម្តង។ ជាដំបូងឡើយ កិច្ចប្រជុំនេះគ្រោងធ្វើឡើងនៅ Divid Camp  នៅខែមិថុនាខាងមុខនេះ ប៉ុន្តែដោយសារតែការរីករាលដាលនៃជំងឺ Covid-19 កាន់តែស្មុគស្មាញនៅលើសកលលោក ហើយផែនការនេះត្រូវបានកែសម្រួលឡើងវិញដោយរៀបចំកិច្ចប្រជុំនេះតាមបែបអនឡាញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ