ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសគោលការណ៍ណែនាំ “បើកដំណើរការសេដ្ឋកិច្ចឡើងវិញ”
(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី ១៦ ខែមេសាបាន ប្រកាសគោលការណ៍ណែនាំ បើកដំណើរការសេដ្ឋកិច្ចឡើងវិញដោយមានឈ្មោះថា “បើកដំណើរការ ប្រទេសឡើងវិញ”។
(រូបថត៖ រ៉យទ័រ) |
ប្រធានាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី ១៦ ខែមេសាបាន ប្រកាសគោលការណ៍ណែនាំ បើកដំណើរការសេដ្ឋកិច្ចឡើងវិញដោយមានឈ្មោះថា “បើកដំណើរការ ប្រទេសឡើងវិញ” នៅសន្និសីទកាសែតរបស់ក្រុមការងារពិសេសទទួលបន្ទុកការប្រយុទ្ធប្រឆាំង Covid – 19 របស់ សេតវិមាន។ អាស្រ័យហេតុនេះ ការបើកដំណើរការនេះនឹងត្រូវបានអនុវត្តជា ៣ ដំណាក់កាល។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងថា៖
“ដោយផ្អែកលើទិន្នន័យថ្មីៗនេះ អ្នកជំនាញបានឯកភាពថាយើងអាចចាប់ផ្តើមបើកដំណាក់កាលថ្មី ពោលគឺ “បើកដំណើរការ ប្រទេសឡើងវិញ”។ ខ្ញុំធ្លាប់បានលើកឡើងថាការបិទប្រទេសទាំងមូលមិនមែនជាដំណោះស្រាយរយៈពេលវែង និងប្រកបដោយចីរភាពឡើយ។ ដើម្បីការពារសុខភាពជូនប្រជាជន គឺយើងត្រូវតែការពារសុខភាពនិងសកម្មភាពសេដ្ឋកិច្ចជាមុនសិន។ ក្នុងរយៈពេលវែង យើងមិនអាចខ្វះកត្តាណាមួយក្នុងចំណោមកត្តាទាំងពីរនេះបានឡើយ។ ហេតុដូច្នេះហើយ រដ្ឋអំណាចរបស់ខ្ញុំបានចេញផ្សាយគោលការណ៍ណែនាំសហរដ្ឋថ្មី ដែលអនុញ្ញាតឱ្យអភិបាលរដ្ឋនានា អាចអភិក្រមដោយប្រយ័ត្នប្រយ៉ែង ក្នុងការបើកដំណើរការរដ្ឋនីមួយៗ។ នេះគឺជាដំណើរការបណ្តើរ ៗ ហើយនៅពេលចំនួនអ្នកឆ្លងជំងឺបានថយចុះនោះ រាល់ការដាក់កំហិតនឹងត្រូវបានបន្ធូរបន្ថយ និងដកចេញផងដែរ”៕