ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសពីការផ្អាករាល់ជើងហោះហើរ​ពីបណ្តាប្រទេសអឺរ៉ុប លើកលែងតែអង់គ្លេស

(VOVWORLD) - នាព្រឹកថ្ងៃទី ១២ ខែមីនា (តាមម៉ោងវៀតណាម) ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសអំពីការផ្អាករាល់ជើងហោះហើរពីបណ្តាប្រទេសអឺរ៉ុប លើកលែងតែអង់គ្លេស ក្នុងរយៈពេល ៣០ ថ្ងៃ។
ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសពីការផ្អាករាល់ជើងហោះហើរ​ពីបណ្តាប្រទេសអឺរ៉ុប លើកលែងតែអង់គ្លេស - ảnh 1 យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lufthansa (អាឡឺម៉ង់) រៀបចំនឹងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ (រូបថតៈ AFP / TTXVN)

ក្នុងសុន្ទរកថានៅលើកញ្ចក់ទូរទស្សន៍ លោកប្រធានាធិបតី Trump បាន គូសបញ្ជាក់ថា ដើម្បីរាំងស្កាត់ការឆ្លងថ្មីៗចូលទឹកដីរបស់ខ្លួន សហរដ្ឋអាមេ រិក និងផ្អាករាល់ជើងហោះហើរពីសហ ភាពអឺរ៉ុបក្នុងរយៈពេល ៣០ ថ្ងៃ ហើយបទបញ្ញាត្តិនេះ នឹងមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ១៣ ខែមីនា ខាងមុខ។ យោងតាមលោក Trump បណ្ដាប្រ ទេសអឺរ៉ុបកំពុងកត់ត្រាបរិមានកើនឡើងនៃការឆ្លងថ្មី ដោយសាររដ្ឋាភិ បាលរបស់បណ្ដាប្រទេសនេះ បានបរាជ័យក្នុងការរារាំងការធ្វើដំណើរពីប្រទេសចិន ដែលជាប្រភពនៃជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19 នេះ។

ក្រៅពីនោះ លោកប្រធានាធិបតី Trump ក៏បានជំរុញរដ្ឋសភាអនុម័តវិធានការណ៍កាត់បន្ថយពន្ធ ក្នុងបរិបទដែលសេដ្ឋកិច្ចកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងនៃជំងឺរាតត្បាត COVID-19។ លោក Trump បានប្រកាសថា លោកអាចបញ្ចូលប្រាក់ជាង ២០០ ពាន់លានដុល្លារអាមេរិកទៅក្នុងខឿនសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ