ប្រធានាធិបតីអាមេរិកលោក Donald Trump ព្រមានផលវិបាកធ្ងន់ធ្ងរប្រសិនបើ EU មិនចរចាពាណិច្ជកម្ម

(VOVWORLD) - ការព្រមានខាងលើត្រូវ បានធ្វើឡើងក្រោយពីសភាអឺរ៉ុប (EP) នាថ្ងៃដដែល បានប្រឆាំងជំទាស់នឹងការ វិលត្រឡប់រកតុចរចារវិញជាមួយវ៉ាស៊ីនតោន។ 

   នាថ្ងៃទី១៤ ខែមីនា ប្រធានាធិបតីអាមេរិកលោក Donald Trump បាន ព្រមានសហភាពអឺរ៉ុប (EU) អំពីផលវិបាកផ្នែកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ប្រសិនបើព្រុច សែលមិនយល់ព្រមចរចាពាណិជ្ជកម្មជាមួយអាមេរិក។ ការព្រមានខាងលើត្រូវ បានធ្វើឡើងក្រោយពីសភាអឺរ៉ុប (EP) នាថ្ងៃដដែល បានប្រឆាំងជំទាស់នឹងការ វិលត្រឡប់រកតុចរចារវិញជាមួយវ៉ាស៊ីនតោន។ នេះគឺជាព្រនង់ភ្ញាក់ផ្អើលមួយ តម្រង់ទៅលើការខិតខំប្រឹងប្រែងនៃភាគីទាំងពីរ សំដៅជៀសវាងសង្គ្រាមពាណិជ្ជ កម្មផ្ទុះឡើង។ លោក Trump បានចាត់ទុកថា EU បានប្រព្រឹត្តដោយវិសមភាពជា មួយអាមេរិក ហើយវ៉ាស៊ីនតោននឹងឆ្លើយតបតវិញ ដោយការដម្លើងពន្ធទៅលើ ទំនិញនាំចូលពី EU តែម្ដង។

        មុននោះ ដោយអត្រាសម្លេងប្រឆាំងចំនួន២២៣ទល់សម្លេងគាំទ្រចំនួន១៩៨ EP បានបដិសេធការប្រគល់សិទ្ធិសម្រាប់ EU ដើម្បីចាប់ផ្ដើមជំនួបចរចាពាណិជ្ជ កម្មជាមួយអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ