ប្រធានាធិបតីអាមេរិកលោក Donald Trump មានសុទិដ្ឋិនិយមអំពីកិច្ចសន្ទនាជាមួយសាធារណរដ្ឋ ប.ប.ក

(VOVWORLD) -អតីតរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោកស្រី Hillary Clinton បានសម្ដែងក្ដីមិនជឿទុកចិត្តទៅលើលទ្ធភាពវិជ្ជមានក្នុងជំនួបពោលខាងលើទេ។
ប្រធានាធិបតីអាមេរិកលោក Donald Trump មានសុទិដ្ឋិនិយមអំពីកិច្ចសន្ទនាជាមួយសាធារណរដ្ឋ ប.ប.ក - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump  

ក្នុងបទសុន្ទរកថាមួយនាថ្ងៃទី ១០ មិនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានជំជាក់ថា៖ សាធារណរដ្ឋ ប.ប.ក "ចង់ស្ថាបនាសន្តិភាព" ព្រមទាំងព្យាករណ៍ថា៖ ជំនួបដែលបានឯកភាពរវាងលោក និងថ្នាក់ដឹកនាំលោក Kim Jong-un នាខែឧសភាខាងមុខ នឹងទទួលបាន " ជោគជ័យដ៏ធំធេង"។

លោក Trump ក៏បានសម្តែងនូវជំនឿជាក់ចំពោះសេចក្ដីប្រកាសរបស់សាធារណរដ្ឋ ប.ប.កថា៖ មិនបង្ហោះមីស៊ីល ខណៈពេលដែលភាគីទាំងពីរត្រៀមរៀបចំសម្រាប់ជំនួបជាប្រវត្តិសាស្ត្រនេះ។ បន្ទាប់ពីនាំចេញការព្យាករណ៍អំពីសន្និសីទជាន់ខ្ពស់អាម៉េរិក - កូរ៉េខាងជើងជាលើកដំបូងនេះ លោក Trump បានឲ្យដឹងថា៖កិច្ចព្រមព្រៀងដែលអាចទទួលបានជាមួយសាធារណរដ្ឋ ប.ប.ក គឺជា "ប្រការដ៏ល្អប្រសើរ" ចំពោះសហគមន៍អន្តរជាតិ។

ទន្ទឹមនឹងនេះ អតីតរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោកស្រី Hillary Clinton បានសម្ដែងក្ដីមិនជឿទុកចិត្តទៅលើលទ្ធភាពវិជ្ជមានក្នុងជំនួបពោលខាងលើទេ។ លោកស្រីរូបនេះបានវាយតម្លៃថា ក្រសួងការបរទេសអាមេរិកនាបច្ចុប្បន្នគឺខ្វះអ្នកការទូតដែលមានបទពិសោធស្ដីពីបញ្ហាសាធារណរដ្ឋ ប.ប.ក ដើម្បីចូលរួមក្នុងជំនួបជាមួយថ្នាក់ដឹកនាំ លោក Kim Jong-un៕

ប្រតិកម្មទៅវិញ

ផ្សេងៗ