ប្រធានាធិបតីអាមេរិកលោក Donald Trump វាយតម្លៃយ៉ាងសកម្មចំពោះកិច្ចចរចារពាណិជ្ជកម្មជាន់ខ្ពស់រវាងអាមេរិកនិងចិន

(VOVWORLD) -        នាថ្ងៃទី១០ខែមករា ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថាប្រទេសនេះបានទទួលជ័យជំនះយ៉ាងសំខាន់ៗលើប្រទេសចិនស្តីពីការចរចារពាណិជ្ជកម្ម បន្តាប់ពីមជ្ឈដ្ឋានមន្ត្រីនៃប្រទេសទាំងពីរបញ្ចប់ការចរចារគ្នាក្នុងរយៈពេល៣ថ្ងៃនៅទីក្រុងប៉េកាំង។ 
ប្រធានាធិបតីអាមេរិកលោក Donald Trump វាយតម្លៃយ៉ាងសកម្មចំពោះកិច្ចចរចារពាណិជ្ជកម្មជាន់ខ្ពស់រវាងអាមេរិកនិងចិន - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump វាយតម្លៃយ៉ាងសកម្មចំពោះកិច្ចចរចារពាណិជ្ជកម្មជាន់ខ្ពស់រវាងអាមេរិកនិងចិន

លោក Donald Trump បានថ្លែងមតិនេះទៅកាន់មជ្ឈដ្ឋានសារព័ត៌មានខណៈពេលដែលលោកចេញដំណើរទៅបំពេញទស្សនកិច្ចនៅតំបន់ជាប់ព្រំដែនជាមួយម៉ិកស៊ិក ប៉ុន្តែលោកមិនបានបង្ហើបអ្វីបន្ថែមទៀត    ឡើយ។ គួរបញ្ជាក់ថា មុននោះ ទីក្រុងវ៉ាស៊ីនតោន បានផ្ញើបញ្ជីសំណើរមួយយ៉ាងវេងជូនដល់ទីក្រុងប៉េកាំង ក្នុងនោះក៏មានការកត់ទុកឡើងវិញនូវរាល់បទបញ្ញត្តិពាណិជ្ជកម្មរវាងខឿនសេដ្ឋកិច្ចទាំងពីរនេះផងដែរ។ បញ្ជីនេះរួមមានការផ្លាស់     ប្តូរគោលនយោបាយរបស់ចិន ស្តីពីការការពារកម្មសិទ្ធបញ្ញា ការផ្ទេរប្រគល់       បច្ចេកវិទ្យា និងជំនួយឧបត្ថម្ភក្នុងវិស័យឧស្សាហកម្មនិងបណ្តារបងក្រៅពន្ធគយចំពោះពាណិជ្ជកម្ម។ រីឯកខ្លួនវិញ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក Gao Feng  បានឲ្យដឹងថា កិច្ចចរចារក្នុងសប្តាហ៍នេះចំណាយពេលវេលាវេងជាងដោយសារភាគីទាំងពីរសុទ្ធតែមានអាកប្បកិរិយាមធ្យ័តនិងសសុច្ឆន្ទៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ