ប្រធានាធិបតីអាមេរិកលោក Joe Biden មានសុទិដ្ឋិនិយមចាត់ទុកថា សហរដ្ឋអាមេរិកមានលទ្ធភាពសងប្រាក់បំណុល

(VOVWORLD) - លោកប្រធានាធិបតី Joe Biden បានឲ្យដឹងថា លោក និងថ្នាក់ដឹកនាំរដ្ឋសភាបានពិភាក្សាលម្អិតអំពីកិច្ចព្រមព្រៀងថវិកា ដែលភាគីពាក់ព័ន្ធនានាអាចព្រមទទួលបាន។
ប្រធានាធិបតីអាមេរិកលោក Joe Biden មានសុទិដ្ឋិនិយមចាត់ទុកថា សហរដ្ឋអាមេរិកមានលទ្ធភាពសងប្រាក់បំណុល - ảnh 1ប្រធានាធិបតីអាមេរិកលោក Joe Biden (រូបថត៖ VNA)

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នាថ្ងៃទី ១៧ ឧសភាបានឲ្យដឹងថា លោកបានត្រៀមខ្លួនជាស្រេចធ្វើការជាមួយសមាជិកសភាមកពីគណបក្សសាធារណរដ្ឋលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការពិភាក្សាអំពីពិដានប្រាក់បំណុលសាធារណៈនាពេលបច្ចុប្បន្ន។ ថ្លែងមុនពេលធ្វើដំណើរទៅកាន់ជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G7) នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា លោកប្រធានាធិបតី Joe Biden បានឲ្យដឹងថា លោក និងថ្នាក់ដឹកនាំរដ្ឋសភាបានពិភាក្សាលម្អិតអំពីកិច្ចព្រមព្រៀងថវិកា ដែលភាគីពាក់ព័ន្ធនានាអាចព្រមទទួលបាន។ លោក Joe Biden មានសុទិដ្ឋិនិយមចាត់ទុកថា សហរដ្ឋអាមេរិកមានលទ្ធភាពសងបំណុល៖

“ខ្ញុំ និងថ្នាក់ដឹកនាំរដ្ឋសភាបានជួបគ្នានាថ្ងៃទី ១៦ ឧសភា ហើយខ្ញុំជឿជាក់ថាភាគីទាំងពីរនឹងសម្រេចបានកិច្ចព្រមព្រៀង ដើម្បីសហរដ្ឋអាមេរិកអាចសងប្រាក់បំណុល។ ភាគីនានាសុទ្ធតែយល់ពីផលវិបាកពីការដែលមិនអាចទូទាត់វិក្កយបត្របំណុល ហើយប្រការនេះនឹងក្លាយទៅជាគ្រោះមហន្តរាយចំពោះខឿនសេដ្ឋកិច្ច និងប្រជាជនសហរដ្ឋអាមេរិក។ យើងខ្ញុំក៏បានឯកភាពគ្នានឹងដឹកនាំមន្ត្រីជាន់ខ្ពស់បន្តពិភាក្សាដើម្បីដោះស្រាយការខ្វែងគំនិតគ្នាផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ