ប្រធានាធិបតីអាមេរិកលោក Joe Biden លើកកម្ពស់ទំនាក់ទំនងវៀតណាម-អាមេរិកនៅសម័យប្រជុំពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអ.ស.ប

(VOVWORLD) - សម័យប្រជុំពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមប្រធានបទ "ការកសាងទំនុកចិត្តឡើងវិញ និងការលើកកម្ពស់សាមគ្គីភាពសកល៖ ពង្រឹងសកម្មភាពលើរបៀបវារៈឆ្នាំ ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្ពោះទៅរកសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា” បានបើកនាថ្ងៃទី ១៩ ខែកញ្ញា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កសហរដ្ឋ អាមេរិក។ 
ប្រធានាធិបតីអាមេរិកលោក Joe Biden លើកកម្ពស់ទំនាក់ទំនងវៀតណាម-អាមេរិកនៅសម័យប្រជុំពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអ.ស.ប - ảnh 1លោកប្រធានាធិបតី Joe Biden បានលើកឡើងអំពីទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិកក្នុងសម័យប្រជុំពិភាក្សាកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ (រូបថត៖ អ.ស.ប)

ព្រឹត្តិការណ៍នេះមានការចូលរួមពីប្រមុខរដ្ឋ និងរដ្ឋាភិបាលជាង ១៥០រូប រួមជាមួយនឹងតំណាងថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិជាច្រើនផងដែរ។

ថ្លែងមតិក្នុងសម័យបើក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានវាយតម្លៃថា សហគមន៍អន្តរជាតិត្រូវប្រឈមមុខនឹងបញ្ហាជាច្រើន ជាពិសេសការប្រែប្រួលអាកាសធាតុ - ការកើនឡើងកម្រិតទឹកសមុទ្រ ខណៈដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក៏កំពុងកើនឡើងដែរ; ហើយចំណុចក្តៅដូចជាស៊ូដង់ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហៃទី អាហ្វហ្គានីស្ថាន ស៊ីរី និងមីយ៉ាន់ម៉ា មិនត្រូវបានដោះស្រាយ។ លោកអគ្គលេខាធិការបានមានប្រសាសន៍ថា បណ្តាប្រទេសចាំបាច់ត្រូវពង្រឹងកិច្ចសន្ទនា ជំរុញពហុភាគីនិយម និងកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចអន្តរជាតិ។ លោក អគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានលើកឡើងពីអាទិភាពសម្រាប់ការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវនៃបញ្ញាសិប្បនិម្មិត (AI) និងទម្រង់បច្ចេក វិទ្យាថ្មីៗ។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំពិភាក្សា លោកប្រធានាធិបតីអាមេរិក Joe Biden បានគូសបញ្ជាក់យ៉ាងច្បាស់ចំពោះទំនាក់ទំនងវៀតណាម-អាមេរិក; សង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានប្រកាសការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់កិច្ច សហប្រតិបត្តិការក្នុងកម្រិតខ្ពស់បំផុត គឺជាសក្ខីភាពមួយបង្ហាញថា ប្រទេសនានាអាចយកឈ្នះអតីតកាល ពីគូប្រជែងទៅជាដៃគូ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងផ្សះផ្សាស្នាមរបួស។ តាមនោះ ប្រធានាធិបតី Biden បានបញ្ជាក់ថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយបណ្តាប្រទេសនានាដើម្បីដោះស្រាយជម្លោះ ហើយសហរដ្ឋអាមេរិកប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។

គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងចូលរួមកិច្ចប្រជុំជាន់ខ្ពស់ដោយមានសកម្មភាពសំខាន់ៗជាច្រើន ដើម្បីផ្សព្វផ្សាយគោលនយោបាយស្របគ្នារបស់បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមទៅកាន់មិត្តអន្តរជាតិអំពីប្រទេសវៀតណាមមួយប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងសមាហរណកម្ម នាំទំនាក់ទំនងរបស់វៀតណាមជាមួយអង្គការសហប្រជាជាតិ និងប្រទេសនានាឡើងដល់កម្រិតថ្មីមួយ។

ប្រតិកម្មទៅវិញ

ផ្សេងៗ