ប្រធានាធិបតីអាមេរិកលោក Joe Biden លើកឡើងគំនិតផ្តួចផ្តើមថ្មី ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សាប្រឆាំងនឹងជនអាមេរិកដើមកំណើតអាស៊ី
(VOVWORLD) - នាថ្ងៃទី ៣០ ខែមីនា ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសថា រដ្ឋបាលអាមេរិក នឹងចាត់វិធានការថ្មីប្រឆាំងនឹងអំពើហឹង្សាសំដៅទៅលើជនអាមេរិកដើមកំណើតអាស៊ី។
ប្រជាជនដង្ហែរក្បួនធ្វើបាតុកម្មដោយបង្ហាញពីចំណងសាមគ្គីភាពជាមួយជនអាមេរិកដើមកំណើតអាស៊ីនាថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២១ (ប្រភព៖ THX / TTXVN) |
យោងតាមព័ត៌មានពីសេតវិមាន ប្រធានាធិបតីអាមេរិក លោក Joe Biden បានបង្កើតគំនិតផ្តួចផ្តើមអន្តរក្រសួងនៅក្រសួងយុត្តិធម៌ ដើម្បីដោះស្រាយអំពើ ហឹង្សាប្រឆាំងនឹងជនជាតិអាស៊ី និងមានគណៈកម្មការជំនាញខាងយុត្តិធម៌ពិសេសមួយ ដែលទាក់ទងនឹងជំងឺ COVID-១៩ ដើម្បីដោះស្រាយនិងបញ្ចប់ការប្រឆាំងជំទាស់នឹងជនអាមេរិកដើមកំណើតអាស៊ី។
ក្រសួងសុខាភិបាលនិងសេវាកម្មមនុស្សរបស់សហរដ្ឋអាមេរិក នឹងដកថវិកាចំនួន ៤៩.៥ លានដុល្លារអាមេរិក ពីផែនការជួយសង្គ្រោះប្រទេស ដើម្បីផ្តល់ជូនដល់កម្មវិធីផ្តល់មូលនិធិថ្មី សម្រាប់ជនអាមេរិកដើមកំណើតអាស៊ី និងប្រជាជននៅកោះប៉ាស៊ីហ្វិក និងជននៅរស់រានមានជីវិតបន្ទាប់ពីការវាយប្រហារដោយរំលោភបំពានផ្លូវភេទនិងអំពើហិង្សាផ្សេងៗទៀតក្នុងប្រទេសខ្លួនផងដែរ៕