ប្រធានាធិបតីអាមេរិកលោក Trump ចាកចេញពីមន្ទីរពេទ្យ វិលត្រឡប់ទៅសេតវិមានវិញ
(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីយប់ថ្ងៃទី ៥ ខែតុលា (ម៉ោងនៅសហរដ្ឋអាមេរិក) បានចាកចេញពីមន្ទីរពេទ្យវិលត្រឡប់ទៅសេតវិមានវិញ បន្ទាប់ពីទទួលបានការព្យាបាលជំងឺកូវីដ ១៩ កាលពីថ្ងៃសុក្រសប្តាហ៍មុន។
ប្រធានាធិបតីអាមេរិកលោក Trump ចាកចេញពីមន្ទីរពេទ្យ វិលត្រឡប់ទៅសេតវិមានវិញ |
បន្ទាប់ពីចាកចេញពីមន្ទីរពេទ្យយោ ធា Walter Reed លោក Trump បានប្រកាសនៅលើ Twitter ថា លោកនឹងធ្វើសកម្មភាព ឃោសនាបោះឆ្នោតឡើងវិញយ៉ាងឆាប់ៗខាងមុខ។ កាល ពីមុន លោក Sean Conley វេជ្ជបណ្ឌិតរបស់ប្រធានាធិបតី លោក Trump បានឲ្យដឹងថា សុខភាពរបស់លោកប្រធានាធិបតី ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ គឺបន្តមានភាពល្អប្រសើរឡើង ហើយលោក Trump មានលក្ខណៈគ្រប់គ្រាន់ ដើម្បីចាកចេញពីមន្ទីរពេទ្យ។ លោក Sean Conley ក៏បានសង្កត់ធ្ងន់ថា លោកប្រធានាធិបតី Trump នឹងបន្តទទួលការព្យាបាលនិងថែទាំ នៅឯសេតវិមានជាមួយក្រុមគ្រូពេទ្យឈានមុខគេនៅលើពិភពលោក៕