ប្រធានាធិបតីអាមេរិកលោក Trump បានដាស់តឿនរដ្ឋសភាផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយម៉ិកស៊ិក និងកាណាដា

(VOVWORLD) - នាថ្ងៃទី ១២ ខែកក្កដា ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាស់តឿនឱ្យរដ្ឋសភាផ្តល់សច្ចាប័នឲ្យបានឆាប់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីម៉ិកស៊ិក- អាមេរិក - កាណាដា (USMCA) ។
ប្រធានាធិបតីអាមេរិកលោក Trump បានដាស់តឿនរដ្ឋសភាផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយម៉ិកស៊ិក និងកាណាដា - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump

យោងតាមលោក Donald Trump បានឲ្យដឹងថា សមាជិកសភាបានទាមទារឱ្យជំនួសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេ    រិកខាងជើង (NAFTA) ដែលលោកបានរិះគន់ជាច្រើនដងថានេះគឺជា«កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អាក្រក់បំផុត» នៅក្នុងប្រវត្តិសាស្រ្តអាមេរិក។ ហេតុដូច្នេះហើយ លោក Trump បានដាស់តឿនឱ្យសភាអាមេរិកផ្តល់សច្ចាប័នភ្លាមៗមួយរំពេចលើកិច្ចព្រមព្រៀងនេះ ដើម្បីទុកឱ្យលោកអាចចុះហត្ថលេខាលើច្បាប់នេះផងដែរ។ ទន្ទឹមនឹងនេះ លោក Donald Trump ក៏បានលើកទឹកចិត្តដល់សមាជិកសភាចាត់ទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីនេះគឺជាសេចក្តីព្រាងច្បាប់របស់គណបក្សទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ