ប្រធានាធិបតីអាមេរិកលើកមូលហេតុដកទ័ពចេញពីស៊ីរីភាគខាងជើង
(VOVWORLD) -លោក Donald Trump បានលើកឡើងយ៉ាងច្បាស់ថា ជនជាតិឃឺដបានសហការជាមួយអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ។
កងទ័ពអាមេរិកដែលបំពេញភារកិច្ចនៅទីក្រុង Ras al-Ain ខេត្ត Hasakeh ប្រទេសស៊ីរី (រូបថតៈ AFP / TTXVN) |
ការរក្សាការគាំទ្រចំពោះកម្លាំងជនឃឺដ ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនៅស៊ីរីភាគខាងជើង គឺចំណាយប្រាក់ច្រើនណាស់។ ហេតុដូច្នេះហើយ នាថ្ងៃទី ៧ ខែតុលា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដូច្នេះ ដើម្បីការពារសេចក្ដីសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនស្ដីពីការដកទ័ពចេញពីស៊ីរីភាគខាងជើង។ លោក Donald Trump បានលើកឡើងយ៉ាងច្បាស់ថា ជនជាតិឃឺដបានសហការជាមួយអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ។ អស់រយៈពេលជិត ៣ កន្លងទៅ ហើយពួកគេទទួលបានទឹកប្រាក់ដ៏ច្រើន និងគ្រឿងឧបករណ៍ដើម្បីបំពេញការងារទាំងនេះ។ តាម លោក Donald Trump ថា ដល់ពេលដែលសហរដ្ឋអាមេរិកត្រូវដកទ័ពចេញពីសង្គ្រាម ដែលគ្មានទីបញ្ចប់នេះ ហើយធ្វើមាតុភូមិនិវត្តន៍ចំពោះទាហានអាមេរិកវិញ។
ប្រធានាធិបតី លោក Trump បានអះអាងថារបស់ដែលហៅថា “ ព្រះរាជាណាចក្រអ៊ីស្លាម” ត្រូវវាយបរាជ័យហើយ បន្តែលោកព្រមានថា សហរដ្ឋអាមេរិកនឹង“ កម្ទេច” IS ប្រសិនបើពួកគេចូលមកជិតសហរដ្ឋអាមេរិក។
មានប្រតិកម្មចំពោះសេចក្ដីសម្រេចចិត្តនេះ នាថ្ងៃទី ៧ ខែតុលា សហភាពអឺរ៉ុប (EU) បានព្រមានថាយុទ្ធនាការមួយ ដែលទួរគីបានគំរាមកំហែងធ្វើនៅភាគខាងជើងប្រទេសស៊ីរីសំដៅលើ ក្រុមឧទ្ទាមជនជាតិឃឺដ ដែលបង្កអន្តរាយដល់ជនស៊ីវិលនិងនាំឱ្យមានរលកជនភៀសខ្លួនផងដែរ៕