ប្រធានាធិបតីអាមេរិកលុបចោលជំនួបកំពូលអាមេរិក- ស.ប.ប.ក. នៅសឹង្ហបុរី

(VOVWORLD) -  នាថ្ងៃទី ២៤ ឧសភា ប្រធានាធិបតីអាមេរិក លោក Donald Trump បានជូន ដំណឹងអំពីការលុបចោលជំនួបកំពូលជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. លោក  Kim Jong-un ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ១២ មិថុនា នៅសឹង្ហបុរី។ សេតវិមាន បានប្រកាសសំបុត្ររបស់លោក Trump ផ្ញើដល់ថ្នាក់ដឹកនាំកូរ៉េខាងជើង ក្នុងនោះ បានលើកច្បាស់នូវមូលហេតុដែលធ្វើឲ្យលោកនាំចេញសេចក្តីសម្រេចពោលខាងលើគឺដោយសារ «អាកប្បករិយាអមិត្តយ៉ាងច្បាស់លាស់និងការខឹងសម្បារ»ក្នុងបទសន្ទរកថារបស់លោក Kim Jong-un នាពេលថ្មីៗនេះ។
ប្រធានាធិបតីអាមេរិកលុបចោលជំនួបកំពូលអាមេរិក- ស.ប.ប.ក. នៅសឹង្ហបុរី - ảnh 1 ប្រធានាធិបតីអាមេរិកលុបចោលជំនួបកំពូលអាមេរិក- ស.ប.ប.ក. នៅសឹង្ហបុរី

  នាថ្ងៃទី ២៤ ឧសភា ប្រធានាធិបតីអាមេរិក លោក Donald Trump បានជូន ដំណឹងអំពីការលុបចោលជំនួបកំពូលជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. លោក  Kim Jong-un ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ១២ មិថុនា នៅសឹង្ហបុរី។ សេតវិមាន បានប្រកាសសំបុត្ររបស់លោក Trump ផ្ញើដល់ថ្នាក់ដឹកនាំកូរ៉េខាងជើង ក្នុងនោះ បានលើកច្បាស់នូវមូលហេតុដែលធ្វើឲ្យលោកនាំចេញសេចក្តីសម្រេចពោលខាងលើគឺដោយសារ «អាកប្បករិយាអមិត្តយ៉ាងច្បាស់លាស់និងការខឹងសម្បារ»ក្នុងបទសន្ទរកថារបស់លោក Kim Jong-un នាពេលថ្មីៗនេះ។ ប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា៖ «ឱកាសត្រូវបានបំផ្លាញចោល» ហើយនេះជា «ពេលវេលាអស់សង្ឃឹមយ៉ាងពិតប្រាកដក្នុងប្រវត្តិសាស្ត្រ»។ លោកក៏បានជូនដំណឹងឲ្យថ្នាក់ដឹកនាំកូរ៉េខាងជើងថា ប្រសិនបើរផ្លាស់ប្តូរមតិ លោក Kim Jong-un អាចហៅទូរស័ព្ទឬសរសេរសំបុត្រដល់លោក Trump ។ សេចក្តីជូនដំណឹងដោយច័យដន្យពោលខាងលើត្រូវបានប្រកាសភ្លាមៗមួយរំពេចក្រោយពី ស.ប.ប.ក. ជូនដំណឹងបានសម្រេចរួចរាល់ការបិទទ្វារទីកន្លែងធ្វើពិសោធន៍នុយក្លេអ៊ែរ Punggye-ri៕

ប្រតិកម្មទៅវិញ

ផ្សេងៗ