ប្រធានាធិបតីអាមេរិកសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់មុននឹងចាកចេញពីសេតវិមាន

ប្រធានាធិបតីអាមេរិកសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់មុននឹងចាកចេញពីសេតវិមាន - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ជួបជុំគ្នាកាលពីថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០១៦ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៩ មករា ប្រធានាធិបតីអាមេរិកជិតចប់អាណត្តិបេសក
កម្មលោក Barack Obama បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់
លោកស្រី Angela Merkel ក្នុងនោះអះអាងថា ទំនាក់ទំនងរវាងអាមេរិកនិងអាល្លឺម៉ង់
មានអត្ថន័យដ៏សំខាន់ពិសេសចំពោះពិភពលោក។ការសន្ទនានេះ ប្រព្រឹត្តទៅមួយ
ថ្ងៃមុននឹងលោក Barack Obama ផ្ទេរប្រគល់អំណាចសំរាប់ ប្រធានាធិបតីជាប់ឆ្នោត
លោក Donald Trump ជាអ្នកដែលបានថ្លែងការរិះគន់ ចំពោះលោកស្រី Merkel ក៏ដូច
ជាអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ក្នុងនោះអាមេរិកនិងអាល្លឺម៉ង់ជា
ប្រទេសទាំងពីរដែលមានតួនាទីសំខាន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ