ប្រធានាធិបតីអាមេរិកស្នើរឲ្យរដ្ឋសភាអនុញាត្តចេញសិទ្ធិប្រើប្រាស់កងកំលាំងយោធាប្រឆាំង IS
|
ប្រធានាធិបតីអាមេរិកស្នើរឲ្យរដ្ឋសភាអនុញាត្តចេញសិទ្ធិប្រើប្រាស់កងកំលាំងយោធាប្រឆាំង IS (Image: VNA) |
(VOVworld) – នាថ្ងៃទី ១១ កុម្ភៈ ប្រធានាធិបតីអាមេរិក លោក Barack Obama បានស្នើរឲ្យរដ្ឋសភានៃប្រទេសនេះអនុញាត្តចេញសិទ្ធិប្រើប្រាស់យោធាក្នុង
ការប្រយុទ្ធប្រឆាំងនឹងអង្គការភេវរកម្ម “រដ្ឋឥស្លាមស្វ័យប្រកាស” IS។ ក្នុងលិខិត
ផ្ញើរទៅកាន់ រដ្ឋសភាប្រធានាធិបតី Obama បានចាត់ទុកថា៖ IS កំពុងគំរាម
កំហែងប្រជាជននៅស៊ីរី អ៊ីរ៉ាក់និងតំបន់មជ្ឈឹមបូព៌ារ។ បើសិនជាមិនបោសម្អាត
IS អង្គការនេះនឹងគំរាម កំហែងសន្តិសុខរបស់អាមេរិក។ លោក Obama បាន
សង្កត់ធ្ងន់ថា៖ វិធានការណ៍ធានា សន្តិសុខនៅអាមេរិកតែមួយគត់គឺរដ្ឋសភា
អនុម័តលើពង្រាងច្បាប់នេះ។ ប៉ុន្តែ សមាជិកសភានៃគណបក្សនយោបាយ
ទាំង ២ នៅរដ្ឋសភា អាមេរិកបានប្រឆាំងជំទាស់សំណើររបស់លោក Obama។ សមាជិកសភាគណៈបក្ស ប្រជាធិបតេយ្យបានគាំទ្រសេចក្តីសម្រេចរបស់
លោក Obama ប៉ុន្តែ គេនៅព្រួយបារម្ម ណ៍ថា៖ សេចក្តីសម្រេចចិត្តនេះអាច
ធ្វើឲ្យអាមេរិកធ្លាក់ចូលក្នុងសង្គ្រមលើដីគោកថ្មី មួយ។ នាថ្ងៃទី ១២ កុម្ភៈ
គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាជាន់ទាបអាមេរិកបានរៀបចំសម័យ
សួរដេញដលចំពោះសេចក្តីសម្រេចចិត្តរបស់ប្រធានាធិបតី Obama។
ក្នុងព្រឹត្តិការណ៍ផ្សេងទៀត កំលាំងសន្តិសុខទួរគីទើបនឹងចាប់ខ្លួនប្រជាពលរដ្ឋ
នៃប្រទេសនេះនិងជនបរទេសចំនួន ១៣ នាក់ទៀតដែលកំពុងខំប្រឹងប្រែងឆ្លង
ព្រំដែនទៅ ស៊ីរីដើម្បីចូលួម IS ។ មុននោះ រដ្ឋមន្ត្រីការបរទេសទួរគី លោក
Mevlut Cavusoglu បានឲ្យដឹងថា៖ ប្រទេសនេះបានបញ្តេញចេញជនបរទេស
ចំនួន ១ ពាន់នាក់ចេញពីទួរគីហើយអនុវត្តបទហាមឃាត់ទៅឯបរទេសចំពោះ
មុខសញ្ញាចំនួន ១០ ពាន់នាក់ទៀត។ នេះគឺជាផ្នែកមួយក្នុងចំណោមការខំប្រឹង
ប្រែងរបស់អានការ៉ាក្នុងការរាំងស្កាត់ សកម្មភាពប្រមូលផ្តុំភេវរជនទៅកាន់
ប្រទេសជិតខាងគឺស៊ីរីនិងអ៊ីរ៉ាក់៕