ប្រធានាធិបតីអាមេរិកស្វាគមន៍ «ជ័យជំនះប្រវត្តិសាស្ត្រ» អំពីការកែទម្រង់ពន្ធ

(VOVWORLD) - នាថ្ងៃទី ២០ ធ្នូ ប្រធានាធិបតីអាមេរិក លោក Donald Trump បានស្វាគមន៍ កាដែល រដ្ឋសភានៃប្រទេសនេះបានអនុម័តលើគំរោងច្បាប់កែទម្រង់ពន្ធ ហើយចាត់ទុកនេះ ជា «ជ័យជំនះប្រវត្តិសាស្ត្រ» របស់ប្រជាពលរដ្ឋអាមេរិក។ 
ប្រធានាធិបតីអាមេរិកស្វាគមន៍ «ជ័យជំនះប្រវត្តិសាស្ត្រ» អំពីការកែទម្រង់ពន្ធ - ảnh 1 ប្រធានាធិបតីអាមេរិកស្វាគមន៍ «ជ័យជំនះប្រវត្តិសាស្ត្រ» អំពីការកែទម្រង់ពន្ធ

(VOVworld) – នាថ្ងៃទី ២០ ធ្នូ ប្រធានាធិបតីអាមេរិក លោក Donald Trump បានស្វាគមន៍ កាដែល រដ្ឋសភានៃប្រទេសនេះបានអនុម័តលើគំរោងច្បាប់កែទម្រង់ពន្ធ ហើយចាត់ទុកនេះ ជា «ជ័យជំនះប្រវត្តិសាស្ត្រ» របស់ប្រជាពលរដ្ឋអាមេរិក។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារ ព័ត៌មាននៅសេតវិមាន ប្រធានាធិបតីអាមេរិកបានអះអាងថា៖ សមាជិកសមាជិការសភា បានចេញសេចក្តីសម្រេចដ៏ត្រឹមត្រូវចំពោះការនាំអាមេរិកក្លាយទៅជាមហាអំណាខ្លាំមាំមួន ឡើងវិញ។ លោកថ្លែងអំណរគុណបណ្ដាថ្នាក់ដឹកនាំនៃសភាជាន់ទាបនិងព្រឹទ្ធសភាដែល បានអនុម័តលើឯកភាពស្តីអំពីការកាត់បន្ថយពន្ធទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។ នាថ្ងៃដដែល សម្ព័ន្ធក្រុមហ៊ុនសហគ្រាសធំៗនៃប្រទេសនេះ ក្នុងនោះ មាន AT&T និង Boeing ក៏បានប្រកាសផែនការប្រគល់ប្រាក់រង្វាន់ចុងឆ្នាំសំរាប់បុគ្គលិកនិងបំពេញបន្ថែម កញ្ចប់ចំណាយសំរាប់ឆ្នាំ ២០១៨។ នាយកគ្រប់គ្រងសម្ព័ន្ធក្រុមហ៊ុន AT&T លោក  Randall Stephenson ជឿជាក់ថា៖ គោលនយោបាយកែទម្រង់ពន្ធរបស់អាមេរិកនឹងជំរុញកំណើន សេដ្ឋកិច្ចហើយបង្កើតការងារធ្វើច្រើនដែលមានចំណូលខ្ពស់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ