ប្រធានាធិបតីអាមេរិកឡើងសម្លេង ក្រោយពីសន្និសីទកំពូលជាមួយរុស្ស៊ី

(VOVWORLD) -នាថ្ងៃទី ១៧ កក្កដា ប្រធានាធិបតីអាមេរិក លោក Donald Trump បានវាយ តម្លៃថា ទំនាក់ទំនងរវាងវ៉ាស៊ីនតោន និងម៉ូស្គូបានស្ថិតនៅកម្រិតដ៏អាក្រក់បំផុតតាំងពីមុនមក ប៉ុន្តែទំនាក់ទំនងនេះកំពុងត្រូវបានកែលម្អហើយនិងមានភាពល្អប្រសើរថែមទៀតនាពេលអនាគត។ 
ប្រធានាធិបតីអាមេរិកឡើងសម្លេង ក្រោយពីសន្និសីទកំពូលជាមួយរុស្ស៊ី - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីរុស្ស៊ីលោក Putin

សេចក្តីប្រកាសនេះត្រូវបានលោក Trump លើកឡើងនៅក្នុងសន្និសិទកាសែតនៅសេតវិមាន ជាងមួយថ្ងៃបន្ទាប់ពីលោកមានជំនួបជាមួយសមភាគីរុស្ស៊ីលោក Putin នៅក្នុងសន្និសីទកំពូលទ្វេភាគីនៅទីក្រុង Helsinki ប្រទេសហ្វាំងឡង់។ ថ្នាក់ដឹកនាំអាមេរិកបានឲ្យដឹងថា ក្នុងជំនួបដាច់ដោយឡែកជាមួយប្រធានាធិបតីលោក Putin ភាគីទាំងពីបានពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង មជ្ឈឹមបូព៌ា ជាពិសេសគឺវិបត្តិស៊ីរី និងមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោក Trump បានសម្តែងក្ដីសង្ឃឹមថានៅពេលវេលាណាមួយនោះអ៊ីរ៉ង់នឹងទាក់ទងជាមួយ អាមេរិកហើយភាគីទាំងពីរអាចឈានដល់ការព្រមព្រៀងមួយ។ លើសពីនេះទៀតលោក Trump បានបន្តថា លោកនឹងសមភាគីលោក Putin បានពិភាក្សាអំពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរនៅទូទាំងពិភពលោក។

ក៏នៅក្នុងសន្និសីទកាសែតនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានឡើងសម្លេងទទួលស្គាល់សន្និដ្ឋានរបស់ទីភ្នាក់ងារចារកម្មនៃប្រទេសខ្លួន ដែលថាថា រុស្ស៊ីបានធ្វើអន្តរាគមន៍ចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ